ដំណោះស្រាយសម្រាប់ការលួចលុបទិន្នន័យចេញពី Server ដោយប្រើប្រាស់ Virtual File System

ជាធម្មតាទេការងារនៅក្នុងក្រុមមិនមែនសុទ្ធតែរលូនទាំងអស់គ្នានិងមានមតិស្របគ្នាព្រមតាមគ្នារហូតនោះទេ ពេលខ្លះក៏មានបញ្ហាមួយចំនួនកើតឡើងជាយថាហេតុនៅក្នុងក្រុមហ៊ុនមួយឬអង្គភាពមួយ។ អ្នកជំនាញ IT គ្រប់គ្នាច្បាស់ជាដឹងហើយថានៅក្រុមហ៊ុនមួយយតែងតែមានការ Share ឯកសារនៅក្នុងក្រុម ដោយក្រុមហ៊ុនខ្លះប្រើប្រាស់ open source ដូចជា Linux ធ្វើជា File Server ជាដើមដើម្បីចែករំលែកឯកសារអោយគ្នាប្រើប្រាស់ដោយមិនចាំបាច់បង់ថ្លៃ License។

ចំពោះអ្នកប្រើប្រាស់ Microsoft Windows Server មិនចាំបាច់បារម្មណ៏អ្វីច្រើននោះទេ ព្រោះ Windows Server មាន Option Shadow Copy ដែលអាចអោយអ្នកជំនាញ IT អាចត្រលប់ពេលវេលាមកក្រោយនិងស្រោចស្រង់ឯកសារដែលបានលុបចោលមកវិញបានទៅតាម ជំនាន់ Verison របស់ឯកសារនោះ។ក៏ប៉ុន្តែការបើក Shadow Copy នេះវាធ្វើអោយខាតនៅផ្ទៃ Hard Disk ផងដែរ ក៏ប៉ុន្តែវាមិនមានបញ្ហាអ្វីទេប្រសិនបើយើងមាន HDD ទំហំធំ។រូបភាពខាងក្រោមនេះជា ការបើក Shadow Copy នៅក្នុង Windows Server 2008

វាងាយស្រួលទេដោយគ្រាន់តែចុច mouse ស្តាំលើ HDD Drive ណាមួយបន្ទាប់មកយកពាក្យថា Property រួចហើយចុចលើពាក្យ Shadow Copies និងចុងក្រោយចុចលើពាក្យ  Enable លើ HDD ណាដែលចង់ធ្វើវាជា

Shadow Copies និងបញ្ចប់ដោយចុច Apply -> OK.

ចំពោះ Windows វាងាយស្រួលទេចុះប្រសិនបើអ្នកប្រើប្រាស់លីនុចដែលជា Open Source និងប្រើប្រាស់ Samba Server ធ្វើជា File Service សម្រាប់ Share ទិន្នន័យទៅអោយ អ្នកប្រើប្រាស់ដែលជា Windows ដូចជា

Windows 7, Windows Xp, Mac-OS ជាដើម។

ដំណោះស្រាយនៅតែមាន សម្មតថាអ្នកមានតម្លើង File Service រួចជាស្រេចហើយនៅក្នុង លីនុចរបស់អ្នក ដោយគ្រាន់តែក្រលេកមើលចំនុចបន្ថែមផ្សេងៗដូចខាងក្រោមនេះ

សន្មត់ថា /recycle ជា Directory សំរាប់ដាក់អ្វីដែលគេលុបចោល អោយវារត់មកចូលនៅក្នុងនេះទាំងអស់ បើទោះបីជាគេប្រើ Shift + Delete ក៏ដោយ

សន្មត់ថា /data ជា Directory សម្រាប់ Share ទៅកាន់អ្នកណាម្នាក់ប្រើប្រាស់ឬក្រុមជាដើម បើពេលនណាម្នាក់លុបក៏យើងអាចដឹងបានដែរ។សូមមើលរូបខាងក្រោមតើត្រូវថែមអ្វីខ្លះនៅពេលលោកអ្នកចង់ Enable Virtual File System ទៅក្នុង Samba Server. ដោយគ្រាន់តែលោកអ្នកចូលទៅកែ File /etc/samba/smb.conf

បន្ទាប់ពីកែរួចហើយ Save រួច សូម Restart Service samba.

ចំពោះ Centos 6.x ប្រើប្រាស់ Command#  service smb restart; service nmb restart

ចំពោះ centos 7.x ប្រើប្រាស់ command# systemctl restart smb; systemctl restart nmb ។ ពីព្រោះថា Linux មានការកែប្រែ command ខ្លះនៅ Version ថ្មីនេះ តែមិនជាបញ្ហាទេ

រូបខាងក្រោមនេះខ្ញុំបាន Copy ឯកសារមួយចំនួនចូលទៅក្នុង Server ហើយខ្ញុំក៏បានលុបចោលវិញដែរ ចាំមើលទៅមើលទាំងអស់គ្នានៅក្នុង លីនុចតើមានចូលទៅក្នុង Directory Recycle ដែឬទេ?

សូមក្រលេកមើលរូបខាងក្រោមមួយទៀតនៅពេលដែលចូលទៅមើលក្នុង លីនុច Server តើមានឯកសារដែលបានលុបដែរឬទេ?

ប្រសិនបើចង់មើលអោយបានច្បាស់សូមសាកល្បងដោយខ្លួនឯងផ្ទាល់ពេលអ្នក Share ហើយ Copy ចូលហើយ លុប ដោយចុច Shift + Delete ក៏មិនបាត់ដែរ។

ប្រសិនបើចង់អោយវាចេញកាន់តែច្បាស់ទៀតថាអ្នកណាជាអ្នកលុប? លោកអ្នកអាចថែម Configuration នៅក្នុង /etc/samba/smb.conf បានដោយគ្រាន់ថែម

recycle:repository =/recycle/%U  ពេលនោះវានិងបង្កើត Directory មួយដោយដាក់ឈ្មោះរបស់អ្នកលុប រួចហើយរាល់ទិន្នន័យដែលបុគ្គលនោះលុបនិងចូលទៅក្នុង Directory ឈ្មោះគាត់ដូចនេះយើងអាចចាប់កំហុសគាត់មិនខុសទេ  គាត់មិនមានអ្វីប្រកែកទៀតនោះទេ។

ពេលនេះលោកអ្នកអាចសាកល្បង Copy ចូលរួចហើយលុបចោលវិញទៅមើលតើវាមែនដូចអ្វីដែលបានរៀបរាប់ខាងលើឬទេ? សូមមើលរូបខាងក្រោមនេះ

សូមសាកល្បងដោយផ្ទាល់

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version