អ្វីទៅជាSNMP Protocol ? Simple Network Management Protocol។ វាជា Protocol មួយសម្រាប់ផ្តល់ពត៏មានអំពីស្ថានភាព Server ឬ ក៏ System ថាតើវាមានអ្វីខុសប្រក្រតីឬទេ ឬ មានបញ្ហានៅចំណុចណាមួយ។
SNMP Protocol ជា Application Protocol ដែល Hardware ភាគច្រើនប្រើប្រាស់ដើម្បីប្រាប់ពីស្ថានភាពរបស់ Server, Router ជាដើម។ ប្រសិនបើគ្មាន SNMP ទេប្រហែលជាពិបាកបន្តិចហើយសម្រាប់អ្នកធ្វើការងារជា System Administrator និង Network Engineer ព្រោះត្រូវដើរមើលឆែកគ្រប់ Devices ទាំងអស់ដើម្បីអោយដឹងថាខូចឬអត់។
អ្វីទៅជា Protocol: អាចហៅថា ភាសារ ដែលអាចអោយ Device ផ្សេង ឬ Software ផ្សេងៗអាចទាក់ទងគ្នាបាន។ បើប្រៀបធៀបទៅនិងមនុស្សប្រៀបដូចជាភាសារនិយាយ ខ្មែរនិយាយខ្មែរ បរទេសនិយាយអង់គ្លេស ប្រសិនបើអ្នកទាំង២មិនមាន protocol រួមគ្នាប្រើប្រាស់ទេប្រហែលជាមិនអាចធ្វើការជាមួយគ្នាបានទេ។
នៅក្នុងកុំព្យូទ័រមាន protocol ជាច្រើនដែលត្រូវបានគេបញ្ជូលទៅក្នុងនោះតាមរយះកម្មវិធីផ្សេងៗទើបធ្វើអោយកុំព្យូទ័រអាចទំនាក់ទំនងគ្នាបាន។
SNMP Agent: ជា សំណុំកម្មវិធីដែលគេដាក់ចូលទៅក្នុង Devices ផ្សេងៗ ដើម្បីអោយវាប្រមូលពត៏មានអំពី Device ទាំងនោះដើម្បីប្រាប់ទៅកាន់ SNMP Manager.
SNMP Protocol ត្រូវបានគេ យកទៅប្រើប្រាស់និងបង្កើតចេញជា កម្មវិធីផ្សេងៗសម្រាប់គ្រង់គ្រងស្ថានភាពរបស់ Device ផ្សេងៗ។ សូមមើលរូបខាងក្រោមនេះជារូបតំនាង
SNMP Manager: ជា Software មួយដែល Setup វានៅលើ Computer មួយផ្សេងទៀតដើម្បីផ្តល់ជា Service សម្រាប់អោយ SNMP Agent បោះពត៏មានរបស់វាមកកាន់ដើម្បីអោយ អ្នកគ្រប់គ្រងអាចមើលដឹងពីស្ថានភាពនៃ Server, Router, Switch ឬ Access point ផ្សេងៗបានដោយងាយមិនចាំបាច់ទៅដើរមើលគ្រប់កន្លែង។
ក្រុមហ៊ុន ទូរស័ព្ទ ដែលមានអង់តែន រាប់ពាន់នៅក្នុងប្រទេសមួយតើគេធ្វើដូចម្តេចដើម្បីដឹងថា Device ណាមួយគាំង ឬ មិនដំណើរការ ឬ CPU, RAM ប្រើប្រាស់អស់ច្រើនខុសពីធម្មតា ឬផ្ទៃ Hard Disk ជិតពេញ ជាដើម។ ឬនៅពេលដែលអ្នកដោនឡូតច្រើន ក្រុមហ៊ុនអ៊ីនធឺណិតគេដឹងថាយើងដោនឡូតច្រើន។ តើអ្នកគិតថាគេដើរមើលគ្រប់ទាំងអស់ឬអង្គុយតែមួយកន្លែងចាំមើលពត៏មានទាំងអស់?
ចំលើយគឺមិនមានអ្វីពិបាកទេ គេគ្រាន់តែប្រើប្រាស់កម្មវិធីមួយចំនួនដូចជា CACTI, NAGIOS, OpenNMS, PRTG ដើម្បីត្រួតពិនិត្យមើលពីស្ថានភាពរបស់ Server និង Device ទាំងអស់។ ដូចជា CACTI ជំនាញខាង Graph Traffic ចំនែក ឯ Nagios ខាង ផ្តល់សញ្ញា Alarm, និង PRTG ខាងផ្តល់សញ្ញា និង Traffic Graph ក៏ប៉ុន្តែ PRTG ត្រូវទិញ license ទើបប្រើប្រាស់បានច្រើន Devices.
មានកម្មវិធីជាច្រើនទៀតដែលអាចធ្វើបានដូចគ្នា ក៏ប៉ុន្តែកម្មវិធីខាងលើនេះឃើញថាពេញនិយមពីសំណាក់អ្្នកជំនាញអាយធីទូទៅប្រើប្រាស់ វាងាយស្រួលតំឡើងនិងមិនចាំបាច់បង់ថ្លៃទេដូចជា CACTI, Nagios ជាដើម។ រូបខាងក្រោមនេះ ជា Traffic របស់ Cacti.
លោកអ្នកអាចដោនឡូតមកប្រើប្រាស់បានទៅតាមតំណខាងលើ។
ខាងក្រោមនេះជា Open NMS ដែលសរសេរចេញពី Java និងប្រើប្រាស់ SNMP Protocol អាចទុកចិត្តបាន អាច Setup ជាមួយ CentOS Linux ប្រើប្រាស់បាន វាមានលក្ខណះ Realtime ជាង Cacti.