អ្វីទៅជា VTP (VLAN Trunk Protocol)

នៅអត្តបទមុន Techfree បាននិយាយអំពីការបង្កើត VLAN ដោយប្រើប្រាស់ Cisco Switch។ បើតាម Configuration ត្រូវធ្វើម្តងមួយមែនទេ? ចុះប្រសិនបើមាន Switch ច្រើនលើសពី១០ ធ្វើ VLAN? តើត្រូវចំនាយពេលដើម្បីទៅSetup VLAN ម្តងមួយមែនទេ? ដូចនេះប្រសិនមាន VLAN ថ្មី ត្រូវ update VLAN ទាំង១០ Switch មែនទេ?

នេះជាដំណោះស្រាយដ៏ល្អមួយ VTP ជួយបានចំពោះបញ្ហាទាំងនេះ បើទោះបីមាន Switch ច្រើនក៏ដោយ ដូចនេះ សូមមើលថាតើប្រសិនបើមាន Switch ច្រើនមែនតើទៅរួចទេ។

អ្នកអាចសាកល្បងបានជាមួយនិងកម្មវិធី Packet tracert ដែល Techfree ធ្លាប់លើកមកបង្ហាញនៅអត្តបទមុនៗ

សូមមើលដ្យាក្រាមខាងក្រោមហើយ តើអ្នកនិងគិតថាដូចម្តេច?

 

ដ្បាក្រាមនេះ មានគុណសម្បត្តិខ្លះទេ? ប្រាកដជាមាននៅពេលដាច់ខ្សែត្រង់ចំនុចណាមួយនោះវាមិនដាច់ទេ វានិងដើរតាម ផ្លូវផ្សេង គ្រាន់តែល្បឿនវាអាចយឺតឬលឿនទៅតាមចំនួនអ្នកប្រើប្រាស់តែប៉ុណ្ណោះ។

តើមានចំនុចអ្វីខ្លះដែលត្រូវដឹងមុនពេលធ្វើ  VTP ទៅលើ VLAN ?

VTP Mode: Server សំរាប់ដើរតួជា អ្នកផ្តល់VLAN-Databaseអោយទៅ(Client)ដើម្បីអោយClient ទទួលយកនិងបង្កើត VLANអោយដូច Server ដែរ។

VTP Mode: Client សំរាប់ដើរតួជាអ្នកទទួលយកពណ៏មានដែល Server ផ្តល់អោយ វាតែប៉ុណ្ណោះ ពេលទទួលបានពត៏មានហើយវានិង បង្កើតVLANតាម Server ។

VTP Mode: Transparent វាមិនទទួលយកអ្វីពី Serverទេ វាក៏មិន Sysnchronize ជាមួយ Server ដែរតែវាទទួល អ្វីដែល Server បោះអោយហើយវាបោះបន្តទៅកាន់ Switch ផ្សេងដែលដើរតួជាClient តាមរយះ Trunk Port របស់វា។

VTP domain: ជាដែនកំណត់ឬជាក្រុមរបស់ VTP មួយ ជាឈ្មោះដែលយើងកំណត់ស្រេចតែយើងដាក់អោយវាទេ។ Client និង Server ត្រូវតែប្រើប្រាស់ឈ្មោះ domain ដូចគ្នា

VTP Password: ត្រូវតែដូចគ្នាទាំងអស់រវាង Client និង Server។ VTP Password ត្រូវបាន Setup នៅលើ Server និងត្រូវបានយកទៅប្រើប្រាស់នៅលើClientដូចគ្នា

នៅក្នុងដ្យាក្រាមនេះ សន្មត់យក Switch Phnom Penh ធ្វើជា Server

សូមមើល Switch Pursatម្តងមុនពេល Configure VTP Client

សូមមើលបន្ទាប់ទៅមុខទៀតនៅពេលដែល Configure VTP Client រួចហើយតើវាផ្លាស់ប្តូទេ

 

នៅពេលដែល Switch Pursat ទទួលបានវានិងបង្កើត VLAN អោយដូចគ្នាទៅនិង Switch Phnom Penh ដែរ។

សូមសាកល្បងធ្វើដោយផ្ទាល់

សូមបញ្ជាក់នៅពេលដែលអ្នកចង់អោយ VTP ធ្វើការសូមកំណត់អោយច្បាស់ផងថាតើ Port ណាមួយដែលលោកអ្នកនិងយកធ្វើជា Trunk Port ដើម្បីអោយ  VTP Protocol អាចបោះបន្តទៅកាន់ Switch ដែលជា Client ។ នៅក្នុងរូបខាងលើ Trunk Port អាចមាន 2 សម្រាប់ Switch និមួយៗ

Command សម្រាប់Trunk port ដូចខាងក្រោមនេះ ឧទាហរណ៏

Switch(config)#int f0/2

Switch(config-in)#switchport mode trunk

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version