ការប្រើប្រាស់ GNS3 Tool ភ្ជាប់ជាមួយណិតវើកខាងក្រៅ

ថ្ងៃនេះ Techfree សូមលើកយក GNS3 មកបង្ហាញសម្រាប់អ្នកមានបំណងប្រាថ្នាចង់ប្រើប្រាស់ Cisco IOS ដើម្បីធ្វើតេសន៏ណិតវើកអោយដូចជាផលិតផល Cisco សុទ្ធ ៩៩ភាគរយ។ តើអ្វីទៅជាGNS3?GNS3 ជា Tool មួយដែលដើរតួធ្វើជា Emulator អោយ Cisco IOS ដំណើរការលើវាបាន ហើយយើងអាចប្រើប្រាស់ Command Ciscoដូចគ្នាទៅនិង Cisco Productពិតប្រាកដអាចថា ៩៩ភាគរយ។

លោកអ្នកអាចដោនឡូតយក GNS3 មកប្រើប្រាស់បានដោយពុំចាំបាច់បង់ថ្លៃ License នោះទេ ដោយគ្រាន់តែចុះឈ្មោះ ទៅតាមអ្វីដែលគេតំរូវអោយបំពេញនៅក្នុងគេហទំព័ររបស់ GNS3តែប៉ុណ្ណោះ។

gns3

អ្នកអាចជ្រើសរើសទៅតាម OS ដែលអ្នកចង់ប្រើប្រាស់បើលោកអ្នកប្រើប្រាស់ Windows យក Windows ទៅ បើប្រើប្រាស់លីនុច យក Linux ទៅ ឬ ក៏ Mac តាមចិត្ត។

នៅពេលដែលអ្នកដោនឡូតរួចគ្រាន់តែ Setup វា ដោយចុច Next រហូតដល់បញ្ជាប់រួចហើយ ចុច Mouse ស្តាំលើ Icon នៅលើ Desktop របស់អ្នក បន្ទាប់មកយកពាក្យថា Run as Administrator.

លោកអ្នកអាចស្វែងរក Cisco IOS បាននៅក្នុង Google Search Engine ឬ នៅក្នុងតំណនេះ CISCO IOS. ពេលដោនឡូតរួចហើយអាច Load វាចូលទៅក្នុង GNS3បាន បន្ទាប់មកលោកអ្នកអាចប្រើប្រាស់វាបានដូច Packet Tracert ដែរ។

gns1

បន្ទាប់ពីបាន Install រួចហើយអ្នកអាចចូលទៅកាន់  Edit -> ios images and hypervisor

hypervisor

ពេលនេះអាច Load Image file របស់ Cisco ចូលទៅក្នុង Images file បន្ទាប់មក Save ជាការស្រេច។

Node ជាអ្វី? Node នៅក្នុង GNS3 ជាតំណភ្ជាប់ទៅកាន់ Virtual Connection ដែលមាននៅក្នុង Windows  ប្រសិនបើអ្នកមានប្រើប្រាស់ Vmware អ្នកអាចអោយ Router នៅក្នុង GNS3ភ្ជាប់ទៅកាន់ Vmware-Connection បានផងដែរ។ គ្រាន់តែចុច mouse ស្តាំលើរូប Computer ដូចក្នុងរូបនេះ រួចចុច Configure បន្ទាប់មករើសយក Connection ណាដែលអាចប្រើប្រាស់បានរួចហើយចុច  Add រួច Apply ហើយចុងក្រោយចុច OK ជាការស្រេច។ នៅក្នុងរូបនេះសន្មតថាយក Vmnet-8 របស់ vmware មកប្រើ។ ដូចច្នេះ Node នេះដើរតួជា Vmnet-8 Connection.

 

node

បន្ទាប់មកទៀតអាចភ្ជាប់ Node C1 នេះទៅកាន់ Port ណាមួយនៃ Router  រួចហើយ សាកល្បងចាប់យក IP Address ដែលផ្តល់អោយចេញពី Vmnet-8 នេះ តើវាដំណើរការដូចអ្វីដែលបានគិតឬទេ។រូបខាងក្រោមនេះបង្ហាញថា Router បានដំណើរការហើយ ដូចនេះយើងអាចប្រើប្រាស់ Command បានហើយ។

loading-router

រូបខាងក្រោមនេះ Cisco ទទួលយក IP Address ពី Vmnet-8 ដែលជា NAT-Connection របស់ Vmware.

dhcp-client

ពេលនេះចង់ធ្វើអ្វីទៀតក៏បានដែរតាមចិត្តព្រោះអ្នកបានភ្ជាប់ទៅកាន់ពិភពណិតវើកខាងក្រៅបានហើយ។ ឬចង់សាកល្បង ping ទៅកាន់ Google លេងក៏បានឬចង់ប្រើប្រាស់ដើម្បី Share Internet បន្តអោយទៅ Cisco Router ផ្សេងៗនៅក្នុង នេះក៏បាន ដោយគ្រាន់តែលោកអ្នកថែម Router ភ្ជាប់ទៅកាន់ Router R3 នេះជាការស្រេច។រួបខាងក្រោមនេះ ping to 8.8.8.8 ដែលជា Public DNS IP របស់ Google.

ping_google_gns3

សូមសាកល្បងដោយខ្លួនឯងផ្ទាល់ GNS3 ជាជំរើសដ៏ល្អសម្រាប់អ្នកត្រូវការ ប្រើប្រាស់ Real Cisco IOS តែមិនមានលទ្ធភាពទិញឧបករណ៏ពិតប្រាកដ។