5 ចំនុច គួរតែស្វែងយល់សម្រាប់អ្នកអាយធី
១. ដាច់Internet ប្រើអីអត់បានទេ ? ចំពោះពាក្យនេះហាក់ដូចជាខុសពាក់កណ្តាល ព្រោះថាដាច់Internetគឺមិនអាចប្រើប្រាស់ទៅខាងក្រៅបាន តែចំពោះការ share ឯកសារនៅក្នុងណិតវើកវានៅដំណើរការធម្មតា ឬ Printer sharing នៅប្រើប្រាស់បានធម្មតា។
២. ដាច់ Internet ប្រើ Wifi អត់បានទេ? ធម្មតាទេយើងតែងតែលឺពាក្យនេះដដែលៗហើយញឹកញាប់ផងដែរ។ តើវាជាការពិតទេ?
វាមិនមែនជាការពិតទេដែលថាដាច់Internetមិនអាចប្រើប្រាស់ Wifi បាន។
Wifi: ជាឧបករណ៏បញ្ជូនទិន្នន័យដែលមិនប្រើប្រាស់ខ្សែ ។ មូលហេតុដែលនាំអោយមានការភ័នច្រលំបែបនេះដោយសារតែឧបករណ៏ Router នាំចូលមកពីប្រទេសចិន ប្រើប្រាស់ ច្របល់ចូលគ្នា ដែលយើងហៅថា All in one. ទិញ Router មួយប្រហែលជា ៣០ ដុល្លា មានគ្រប់គ្រឿងទាំងអស់ ដូចជា 4 port switch built-in, WAN, Router Function, Wireless Function, ADSL Function. ប្រភេទ Router នេះវាមិនដើរល្អប៉ុន្មានទេ តែល្អសម្រាប់ប្រើប្រាស់តាមផ្ទះ។
៣. ហេតុអ្វីបានជាមានInternetហើយបើកវេបសាយមិនចេញ? បញ្ហានេះយើងតែងតែជួបប្រទះញឹកញាប់ផងដែរ តើបណ្តាលមកពីអ្វី? ត្រង់ចំនុចនេះយើងគួរក្រលេកមើលទៅលើ DNS IP តើត្រឹមត្រូវដែឬទេ?
តើអ្វីទៅជា DNS IP ? DNS គឺជា Server មួយប្រើសម្រាប់បកប្រែឈ្មោះ Server ទៅជា IP និង ពី IP Address ទៅកាន់ឈ្មោះ Server វិញ។
៤. តើណិតវើកដាច់នៅចំនុចណា? ប្រសិនបើយើងចង់ដឹងថាណិតវើករបស់យើងដាច់នៅត្រង់ចំណុចណាយើងអាចប្រើប្រាស់ command tracert នៅក្នុង Windows. ឬ ប្រើប្រាស់ Traceroute នៅក្នុងលីនុច ឬ Traceroute នៅក្នុង Cisco.
example: tracert 8.8.8.8 for windows.
example: traceroute 8.8.8.8 for linux or cisco
៥. តើអ្នកឧស្សាហ៏ឆែកញឹកញាប់ទេថាតើ Public IP របស់អ្នក ឬ Domain របស់អ្នកជាប់ក្នុង Blacklist ដែរឬទេ?
ជាធម្មតាប្រសិននៅក្នុងក្រុមហ៊ុនមួយយើងប្រើប្រាស់ Email ស្ថិតក្នុង Domain រួមគ្នា ឬ public ip រួមគ្នា យើងជៀសមិនរួចពី blacklist ទេ។
តើមូលហេតុអ្វីដែលធ្វើអោយ public ip or domain name របស់អ្នកជាប់ក្នុង Blacklist?
ប្រសិនបើយើងមិនប្រើប្រាស់ កម្មវិធីកំចាត់មេរោគបានត្រឹមត្រូវ មិនមាន License ទេកុំព្យូទ័ររបស់អ្នកអាចនិងមានមេរោគផ្សេងៗចូលបាន ដូចជាពពួក malware, spyware ជាដើម។
នៅពេលដែលមានmalware លុកលុយចូលក្នុងកុំព្យូទ័រអ្នកនោះ computer អ្នកវានិងផ្ញើ Email ចេញទៅផ្តេសផ្តាសហើយស្ងាត់ៗទៀតផង ពេលដែលវាផ្ញើចេញវាប្រើប្រាស់ domain និង public IP របស់ក្រុមហ៊ុន។នៅពេលដែលផ្ញើចេញទៅ domain គេ គេអាច block public ip យើងចោល។ដូចនេះអ្នកដែលនៅក្នុងក្រុមហ៊ុនជាមួយគ្នាប្រើប្រាស់ domain ដូចគ្នាក៏រងគ្រោះដែរ ផ្ញើទៅគេ គេ block ដូចគ្នា។
តើមានវិធីសាស្ត្រអ្វីដែលអាចអោយយើង សំអាច public IP ឬ domain name អោយស្ថិតក្នុងបញ្ចីល្អវិញបាន?លោកអ្នកអាចធ្វើវាបានដោយគ្រាន់តែចំណាយលុយខ្លះដើម្បីបង់ទៅក្រុមហ៊ុនខាងក្រោមដើម្បីអោយគេលាងឈ្មោះ domain របស់អ្នកអោយស្អាតបាន។ដោយគ្រាន់តែចុះឈ្មោះ និងបង់ប្រាក់អោយគេ។ សូមមើលរូបខាងក្រោម