របៀប Configure Static Route និង RIP នៅក្នុង Cisco Router

អត្ថបនទនេះនឹងបង្ហាញពីរបៀប Configure static Route និង Dynamic Route តើវាមានភាពខុសគ្នាដូចម្តេចខ្លះ? ខាងក្រោមនេះជារូបភាពតំនាងអោយ Diagram របស់ Static Route។

 

ដោយគ្រាន់តែចូលទៅកាន់ Router រួចហើយ Configure ដូចខាងក្រោមនេះ។ ចំពោះកម្មវិធីសម្រាប់គូសនិង ធ្វើតេសន៏នេះឈ្មោះថា Packet Tracert  លោកអ្នកអាចដោនឡូតតាមតំណរនេះ។

int g0/0 សម្រាប់ចូលទៅកាន់ Interface Card Gigabit ទី១

ip address 192.168.5.1 ជា IP address ហើយនិង subnetmask: 255.255.255.0 ដែលស្ថិតនៅក្នុង Class C.

no shut ជា command ប្រាប់ទៅ cisco អោយដំណើរការ (Active port) នោះ។ ជាធម្មតា Cisco port មិនបើកទេបើទោះបីយើងដោតខ្សែចូលក៏ដោយ ទាល់តែយើងចូលទៅ Enable វាអោយវាដើរ។

Description សម្រាប់ដាក់ឈ្មោះអោយ Interface port នោះ ដើម្បីងាយស្រួលមើល។

ដើម្បី Route អោយ IP Address ដែលស្ថិតនៅក្នុង Range: 192.168.5.0/24 or 192.168.5.0 255.255.255.0 យើងអាចប្រើ Command ដូចខាងក្រោមនេះ នៅក្នុង Global Exec mode.

Router(config)# ip route 192.168.5.0 255.255.255.0  192.168.10.1

តើ IP 192.168.10.1 ជាអ្វី?  វាជា gateway ឬច្រកចេញរបស់ Router យើង ដើម្បីអោយ Router យើងអាចបញ្ជុនទិន្នន័យទៅខាងក្រៅបាន។

Dynamic Route:  ដើម្បី Configure Dynamic Route យ៉ាងហោចណាស់ក៏ត្រូវការ Router ចំនួន២ដើម្បីធ្វើ lab អនុវត្តន៏

Techfree សូមលើកយក Dynamic Routing មួយមកបង្ហាញដូចខាងក្រោមនេះ គឺ RIP ( Routing Information Protocol)

នៅក្នុងរូបខាងលើនេះ សូមលោកអ្នក setup IP Address ដោយខ្លួនឯងដូចបានបង្ហាញនៅក្នុង Static Route.

Configuration នៅលើ Router លេខ ៦ 

Router(config-if)#router rip

Router(config-router)#network 192.168.5.0

Router(config-router)#network 192.168.10.0

Router(config-router)#no auto

Router(config-router)#no auto-summary

Router(config-router)#

Configuration នៅលើ Router លេខ ៧ 

Router(config-if)#router rip

Router(config-router)#network 192.168.5.0

Router(config-router)#network 192.168.20.0

Router(config-router)#no auto

Router(config-router)#no auto-summary

Router(config-router)#

router rip សំរាប់់ Enable Dynamic Router RIP, រួចហើយយើងដាក់ Network ទាំង២ចូលដោយប្រើប្រាស់ Command Network ដូចបានបង្ហាញខាងលើ។

ចំនុចពិសេសមួយដែលយើងត្រូវដឹងចំនុចខ្សោយរបស់ RIP Routing Protocol ត្រង់ថាវានិង update Routing Table ទាំងអស់អោយទៅ Router ម្ខាងទៀត ប្រសិនបើមាន Router លើសពី២វានិងធ្វើអោយមាន Routing Table កាន់តែច្រើន កាន់តែធំទៅៗ និង Routing Table ដែលផ្ទុកទៅដោយ Routing Path ដដែលៗច្រើនដង ដែលយើងហៅថា Loop Routing. វាធ្វើអោយយឺតផងដែរ ព្រោះវា ប្រើប្រាស់ RAM និង CPU ច្រើន។ ដើម្បីលុបបំបាត់នៅកំហុសនេះ RIP បានបង្កើត មេកានិកមួយឈ្មោះថា Split Horizon ដើម្បីទប់ស្កាត់កុំអោយមាន Routing loop កើតឡើង។

no auto-summary: គឺជាមេកានិចសម្រាប់ទប់ស្កាត់កុំអោយមាន Routing Loop កើតឡើងនៅក្នុង Routing Table របស់ RIP.

ការបកស្រាយបង្ហាញពី Routing Table ខាងក្រោមនេះ

R មានន័យថាយើងប្រើប្រាស់ Protocol RIP

120 /1 ជាតម្លៃលេខ Administrative Distance Number និងចំនួន Hop(Router)របស់ Routing Protocol និមួយៗ តម្លៃលេខកាន់តែតូចអាទិភាព Route នំាមុខគេ។ ១២០ វាហាក់ដូចជាធំជាងគេបើធៀបទៅហ្នឹង Dynamic Routing ផ្សេងដូចជា EIGRP, OSPF, BGP ជាដើម។  លេខ ១ តំនាងអោយ ចំនួន Hop  Router មួយ ភ្ជាប់ទៅកាន់ Router មួយទៀត។

Serial0 មានន័យថា Route ចេញទៅតាម Interface Serial0 តាមរយះ IP Address 192.168.5.2

 

 

 

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version