ស្វែងយល់ពី LAN និង Virtual LAN (VLAN)
តើអ្វីទៅជា Local Area Network (LAN)? LAN កើតចេញពីការភ្ជាប់កុំព្យូទ័រចាប់ពី២គ្រឿងឡើងទៅ ដើម្បី Share Resource ឬ ឯកសារផ្សេងៗ ឬ ក្នុងគោលបំណងដើម្បីចែកចាយInternetគ្នាប្រើប្រាស់។ បើ LAN មួយមាន Computer ភ្ជាប់ដោយខ្សែផង និង ភ្ជាប់ដោយ Wireless តើចាត់ទុកជា LAN ដែរឬទេ? ចំនុចនេះក៏ចាត់ទុកថាជា LAN មួយដែរបើទោះឧបករណ៏ទាំងនោះត្រូវបានភ្ជាប់គ្នាដោយប្រើប្រាស់។
Signal ខុសគ្នា តែវានៅតែអាចទាក់ទងគ្នាបានធម្មតា។ LAN ដែលមាន Wifi យើងអាចហៅថា Wireless LAN។
តើSwitch ជាអ្វី? Switch ជា ឧបករណ៏ដែលមាន រន្ធច្រើនសម្រាប់អោយកុំព្យូទ័រជាច្រើនភ្ជាប់ចូលគ្នាដើម្បីបានជាប្រព័ន្ធណិតវើកមួយ ។ ប្រសិនបើណិតវើកនោះស្ថិតនៅក្នុងក្រុមមួយតូចល្មម គេហៅថា Local Area Network (LAN)។
Switch ស្ថិតនៅក្នុង Data Link Layer វាមានលក្ខណះពិសេសដែលអាចអោយកុំព្យូទ័រផ្ញើទិន្នន័យទៅដល់គោលដៅដោយមិនចាំបាច់ Broadcast ទៅកាន់កុំព្យូទ័រទាំងអស់នោះទេ។
Switch ត្រូវបានគេបែងចែកជា ២ប្រភេទ គឺ Management Switch និង Unmanage Switch
១) Unmanage Switch: ជា Switch ធម្មតាដែលមិនមានលក្ខណះពិសេសអ្វីឡើយ គ្រាន់តែអាចអោយកុំព្យូទ័រផ្សេងៗ Access ទៅកាន់គ្នាបានតែប៉ុណ្ណោះ ជាទូទៅ គេតែងប្រើប្រាស់វានៅតាមផ្ទះ ឬ ក្រុមហ៊ុនតូច និង មធ្យម។ ឬ យើងអាចហៅវាបានថា Access Switch. សូមមើលរូបខាងក្រោមនេះ
២) Management Switch: មាន Software មកជាមួយស្រាប់នៅក្នុង Switch នោះតែម្តង។ យើងអាចប្រើប្រាស់វាដើម្បីបែងចែក ណិតវើកជាក្រុមផ្សេងៗបានទៀតផង។ វាមានលក្ខណះពិសេសដែលអាចបង្កើតក្រុមណិតវើកផ្សេងបាននៅលើ Switch តែមួយ ដែលគេហៅថា Virtual LAN. VLAN ត្រូវបានអង្ការIEEE ដាក់ចូលជាណិតវើកស្តង់ដាលេខ 802.1Q
ស្តង់ដា 802.1Q សម្រាប់សំគាល់អ្វី? ប្រើប្រាស់ដើម្បីអ្វី? ស្តង់ដាពិតជាមានសារះសំខាន់ណាស់សម្រាប់អោយឧបករណ៏ផ្សេងទៀតដែលប្រើប្រាស់ស្តង់ដាដូចគ្នាអាចប្រើប្រាស់ជាមួយគ្នាបាន(System Integrated) ដោយមិនប្រកាន់ក្រុមហ៊ុនផលិតនោះទេ។
តើហេតុអ្វីបានជាចាំបាច់ប្រើប្រាស់ VLAN? VLAN មានសារះប្រយោជន៏ជាច្រើនសម្រាប់បែងចែកណិតវើកទៅជាក្រុមតូចៗផ្សេងៗគ្នា ដើម្បីងាយស្រួលគ្រប់គ្រង និង ដើម្បី Security(សុវត្តិភាព)។
តើគេប្រើប្រាស់ VLAN ភាគច្រើននៅឯណា? ជាទូទៅ VLAN ភាគច្រើនត្រូវបានគេប្រើប្រាស់នៅក្នុងក្រុមហ៊ុនចែកចាយInternetធ្វើជា Core Switch សម្រាប់បែងចែកណិតវើកទៅតាមតំបន់ឬតាមខេត្តនានា។ ដូចជានៅតាមក្រុមហ៊ុនដែលមានសាខារទៅតាមស្រុក ខេត្តផ្សេងៗជាដើម។
ក្រុមហ៊ុនជាច្រើនប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនចែកចាយ Internetតែមួយ ចុះហេតុដូចម្តេចបានជាក្រុមហ៊ុនទាំងនោះអាចស្ថិតនៅក្នងណិតវើកផ្សេងគ្នា។ ក្រុម ក នៅភ្នំពេញ ស្ថិតក្នុង ណិតវើករបស់ក្រុម ក នៅខេត្តបាត់ដំបង។ ក្រុម ខ នៅភ្នំពេញស្ថិតក្នុងណិតវើករបស់ក្រុម ខ នៅបាត់ដំបង។ ចំលើយគឺដោយសារណិតវើកទាំងនេះស្ថិតនៅក្នុង VLAN ផ្សេងគ្នា។ សូមមើលរូបខាងក្រោមនេះ
នៅក្នុង VLAN មានប្រភេទ Connection 2 ដែលគួរតែស្គាល់អោយច្បាស់ដើម្បីងាយស្រួលស្វែងយល់និងសិក្សាអោយបានស៊ីជំរៅ
Trunk Port: ជា Port សម្រាប់ភ្ជាប់រវាង Switch ទៅ Switch វាមានតួនាទីជាខ្សែមេ(backbone) សំរាប់នាំទិន្នន័យពី VLAN នៅលើ Switch មួយទៅកាន់ VLAN មួយទៀត នៅលើ Switch ផ្សេងមួយទៀត។
VLAN Database: VLAN database ផ្ទុកនៅឈ្មោះ VLAN និង និង VLAN-ID លេខសំគាល់ VLAN. VLAN លេខដូចគ្នាមានន័យថាស្ថិតក្នុងក្រុមជាមួយគ្នា ។
Access Port: ជា Port សំរាប់ប្រើប្រាស់អោយកុំព្យូទ័រភ្ជាប់ទៅកាន់Switch ឬ ភ្ជាប់ទៅកាន់ Access Switch. (Access Switch = Normal Switch = Unmanage Switch)
នៅពេលដែលSwitch Senderវាទទួលបានទិន្នន័យពីកុំព្យូទ័របញ្ជុនមកដល់ Switch Sender, Switch Sender ពាក់ស្លាក (tag) បន្ទាប់មក Switch Sender និងបញ្ជូនបន្តទៅកាន់ Switch Receiver តាមរយះ Trunk Port រវាង Switch ទាំង២។ នៅពេលដែល Switch Receiver ទទួលបានទិន្នន័យហើយ Switch Receiver ដោះ tag ចេញ រួចហើយបញ្ជូនទិន្នន័យនោះទៅកាន់ Computer Receiver.
ជាទូទៅនៅពេលដែលនណាម្នាក់និយាយអំពី VLAN គេតែងគិតទៅដល់ Cisco ភ្លាម Cisco Switch Series 2900 មុនគេ។ ថ្វីត្បិតតែ Switch Cisco មានតម្លៃថ្លៃ ក៏ប៉ុន្តែមិនមែនជាបញ្ហាសម្រាប់អ្នកសិក្សាស្រាវជ្រាវនោះទេ ព្រោះ Cisco ក៏មានក៏មាន Tool ល្អសម្រាប់ ធ្វើតេសន៏ជំនួសអោយឧបករណ៏ពិតបានដែរ គឺ PACKET TRACERT អ្នកអាចដោនឡូតនៅតំណរនេះបាន។