តើអ្វីទៅជា IP Routing? IP Routing: ជាដំណើរការនៃកាបញ្ជូនទិន្នន័យពីកុំព្យូទ័រនៅក្នុងណិតវើកមួយទៅកាន់កុំព្យូទ័រផ្សេងទៀតនៅក្នុងណិតវើកផ្សេងទៀត។ Routing ដំណើរការនៅក្នុង Router ដោយ Router OS.
Default Gateway: គឺជា IP Address របស់ Router ដែលសម្រាប់ភ្ជាប់ទៅកាន់ Router ផ្សេងមួយទៀតដើម្បីផ្លាស់ប្តូទិន្នន័យគ្នា ដើម្បីអោយកុំព្យូទ័រអាចភ្ជាប់ទៅកាន់ណិតវើកផ្សេងបាន។
Routing Table: ជា Database ដ៏តូចមួយសម្រាប់ផ្ទុកនូវ Destination Router, remote router-IP, Network sub net mask, ជាដើម។ នៅពេល Route ទៅកាន់ផ្លូវណាមួយ Router និងរកមើលផ្លូវនិងទិសដៅដែលត្រូវទៅ នៅក្នុង Routing Table.
Default Route: មានស្រាប់នៅក្នុង Router OS។ ករណីនៅលើ Router តែមួយ មិនចាំបាច់ Route អោយណិតវើក២ស្កាល់គ្នានោះទេ គឺវាស្គាល់គ្នាស្រាប់តែម្តង។ Default Route នៅក្នុងCisco ត្រូវបានគេហៅថា Connected Route.
Static Route ប្រើប្រាស់នៅពេលណា? វាមានប្រយោជន៏អ្វីខ្លះ?
Static Route: វាមានផ្លូវតែមួយដែលត្រូវ Route ទៅកាន់ Router ផ្សេង វាមិនមាន process អ្វីផ្សេងនោះទេ។ ក៏ប៉ុន្តែនៅពេលដែលខ្សែដាច់ ឬ មានបញ្ហាគឺវាមិនអាចរត៉ទៅតាមផ្លូវផ្សេងនោះទេ។ គេប្រើប្រាស់នៅពេលដែលមាន Router តែមួយភ្ជាប់ទៅកាន់ Switch ឬ Computer.
Dynamic Route: វាប្រើប្រាស់ Algorithm សំរាប់ Route ទៅកាន់ Network ផ្សេងទៀត ភាគច្រើន Dynamic Route ប្រើនៅក្នុង SME ( Small and Medium Enterprise) សម្រាប់ Backup Link ព្រោះក្រុមហ៊ុនមួយចំនួនប្រើប្រាស់ Internet ២ ខ្សែ ឬ លើសពី២ខ្សែចំពោះ ក្រុមហ៊ុនផ្តល់សេវាកម្មInternet (ISP). នៅពេលដែលមាន Router ច្រើនប្រើសំរាប់ជំនួសគ្នាទៅវិញទៅមកនោះយើងនិងត្រូវការប្រើប្រាស់ Dynamic Route.
Dynamic Route: នៅពេលដាច់ខ្សែមួយវានិងរកផ្លូវផ្សេងសម្រាប់ទៅ ដោយមិនធ្វើអោយមានការរាំងស្ទះណិតវើកនោះទេ។ ប្រភេទនៃ Algorithm របស់ Dynamic Route ផ្សេងៗគ្នា ដូចជា Link-state, Distance Vector. Dijkstra
Dynamic Route: ប្រើប្រាស់ RAM និង CPU របស់ Router ច្រើនជាង Static Route.
Dynamic Route: ត្រូវបានគេបែងចែកជា ២ក្រុម គឺ ក្រុម Internal Route និង External Route.
Internal Route: RIP, OSPF, EIGRP ប្រើសម្រាប់ក្រុមហ៊ុនតូចនិងមធ្យម ដែលមាន ណិតវើកផ្សេងគ្នា។
External Route: EIGRP, OSPF, BGP ប្រើសំម្រាប់ ISP ឬ ក្រុមហ៊ុនធំៗដែលមានណិតវើកច្រើនផ្សេងគ្នា។
អ្វីទៅ ជា Hop? សៀវភៅខ្លះក៏សរសេរថា Next hop = Next Router, Remote hop = Next Hop ដូចគ្នា វាអាស្រ័យទៅតាមគេសរសេរនោះទេ។ ចំងាយរវាង Router មួយទៅកាន់ Router មួយទៀតគេហៅថា 1 hop count. គេរាប់ថាមួយ។ Dynamic Route វានិងរើសយកផ្លូវណាដែលទៅដល់ទិសដៅដោយប្រើប្រាស់ចំនួន Hop តិចបំផុត សំរាប់ពពួក Routing Algorithm ដែលប្រើប្រាស់ Distance Vector Algorithm។
ចំនែកពពួក Routing Table ដែលប្រើប្រាស់ Link State Algorithm ត្រូវបានគិតផ្សេងពីនេះបន្តិច វាបែងចែកទៅជា Autonomous System= Router មួយ ឬ Router ច្រើនក្នុងក្រុមមួយ និង បែងចែកជា Area ដូចជាពពួក OSPF ជាដើម។ ចំនែកការកផ្លូវរបស់វាទៅកាន់ទិសដៅដែលត្រូវទៅ វាគិតទៅតាម ចំនួន Traffic Load នៅក្នុងខ្សែរនោះតើវាទូលាយទេ ឬ វាស្ទះវាត្រូវទៅតាមផ្លូវផ្សេងជំនួស។