Basic Command សម្រាប់ បង្កើត VLAN នៅក្នុង Cisco Switch

អត្ថបទនេះនឹងលើកយក Basic Command របស់ Cisco Switch មកបង្ហាញ។ តើ basic command របស់ Switch ផ្តោតសំខាន់ទៅលើអ្វីទៅ? Command របស់ Switch គឺសំដៅទៅលើ Command ទាំងឡាយណាសម្រាប់ប្រើប្រាស់ដើម្បីធ្វើ VLAN

នៅក្នុងអត្តបទមុន បានលើកមកនិយាយម្តងហើយតើអ្វីទៅជា VLAN និង អ្វីទៅជា LAN? ចំពោះ LAN មិនចាំបាច់មាន Configuration អ្វីច្រើននោះទេ គ្រាន់តែដោតខ្សែណិតវើកពី Switch ទៅកុំព្យូទ័រជាការស្រេច។

ក៏ប៉ុន្តែចំពោះ VLAN គឺវាមានលក្ខណះស៊ីជំរៅបន្តិចព្រោះ configuration ទាំងអស់របស់វាស្ថិតនៅក្នុង Switch Operating System. ប៉ុន្តែវាមានប្រយោជន៏ណាស់សម្រាប់ក្រុមហ៊ុនដែលមានសាខាផ្សេងៗនៅតាមខេត្ត និងដើម្បីសុវត្ថិភាពទិន្នន័យរបស់គេផងដែរ។

តើមានតែ Cisco Switch ទេអីដែលអាចធ្វើ VLAN បាន? ហើយ Switch ផ្សេងៗទៀតធ្វើមិនបានទេឬ?

VLAN ធ្វើបានតែចំពោះ Switch ទាំងឡាយណាដែលមាន Function VLAN មកជាមួយ។ Switch មាន function VLAN អាចប្រើប្រាស់ជាមួយ Cisco និង ឧបករណ៏ដទៃទៀតបានដូចគ្នា ព្រោះ VLAN មានស្តង់ដារួមមួយគឺ 802.1Q។ ដូចច្នេះរាល់ VLAN ទំាំងឡាយណាដែលប្រើប្រាស់ស្តង់ដារ VLAN ដូចគ្នានេះប្រាកដជាអាចប្រើប្រាស់ចូលគ្នាបាន។

មិនមានបញ្ហាអ្វីពិបាកនោះទេ ចំពោះ ការ Setup VLAN មួយឬ ច្រើន។អ្វីដែលសំខាន់ត្រូវដឹងថាចង់បានអ្វីអោយប្រាកដ ដំបូងត្រូវគូសដ្យាក្រាមសិន រួចហើយគិតថាតើចង់បាន VLAN មួយឬច្រើន ចង់អោយវាដើរពីណាទៅណា?

ខាងក្រោមនេះជា ដ្យាក្រាម VLAN ដែលមាន២ក្រុមដោយមួយនៅបាត់ដំបង និង មួយទៀតនៅភ្នំពេញ

របៀប setup ដូចខាងក្រោមនេះ ដំបូងត្រូវចូលទៅកាន់ Switch ជាមុនសិនរួចហើយចូលទៅបង្កើត VLAN-ID មួយសិន បន្ទាប់មកដាក់ឈ្មោះអ្វីក៏បាន តែគួរតែកុំប្រើឈ្មោះមានដកឃ្លា។

ក្រោយពីបង្កើតបាន VLAN ID រួចហើយ ត្រូវចូលទៅកាន់ interface port របស់ Switch បន្ទាប់មក Assign port Switch នោះអោយវាស្ថិតក្នុង VLAN-ID មួយណា ជាការស្រេច។

ខាងក្រោមនេះជាការ Configuration របស់ Switch Phnom Penh.

បន្ទាប់ពី Assign port អោយទៅកុំព្យូទ័ររួចហើយដល់ពេល Configure Trunk Port ម្តងដើម្បីធ្វើជាស្ពានរវាង Switch ទាំង២អោយអាច Share VLAN គ្នាបាន ដោយគ្រាន់តែចូលទៅកាន់ interface ដែលភ្ជាប់ទៅកាន់ Switch បាត់ដំបងរួចហើយប្រើcommand.

របៀបសរសេរ command Cisco បានលឿននិងរហ័ស លោកអ្នកត្រូវចេះប្រើប្រាស់ Tab Key លើ Keyboard របស់អ្នក។ ដូជា Command

Switch(config-if)#Switchport ac  អ្នកអាចុច Tab Key ពេលនេោះវានិងរត់ទៅកាន់ Switchport access ដោយមិនចាំបាច់ចំណាយពេលយូក្នុងការទន្ទេញ command ទេ។

Switch(config-if)#switchport mode trunk

ប្រសិនបើចង់ដឹងថា តើយើងធ្វើត្រូវឬខុស អាចប្រើ command  end ដើម្បីត្រលប់មកក្រោយដើម្បីមើលបាន ឬ អាចប្រើ do នៅពីមុខ បានដោយមិនចាំបាច់បកក្រោយនោះទេ។

នៅពេលដែលយើងមិនចង់មើលច្រើនយើងអាចមើលដោយសង្ខេបបានដោយប្រើពាក្យ brief នៅចុងក្រោយ។ បន្ទាប់ពីនេះដល់ពេលដេលត្រូវ Configure VLAN នៅលើ Switch battambang ម្តង ធ្វើដូចគ្នាទៅហ្នឹង Switch Phnom Penh.

សូមមើល Configuration ខាងក្រោម

Switch(config)#vlan 30

Switch(config-vlan)#name VLAN-B

Switch(config-vlan)#vlan 20

Switch(config-vlan)#name LAN-A

Switch(config-vlan)#int f0/1

Switch(config-if)#switch

Switch(config-if)#switchport mode trunk

Switch(config-if)#int f0/3

Switch(config-if)#switchport mode access

Switch(config-if)#switchport access vlan 20

Switch(config-if)#int f0/2

Switch(config-if)#switchport mode access

Switch(config-if)#switchport access vlan 30

ចុងក្រោយនិងបាន VLAN ២ផ្សេងគ្នា ដោយគ្រាន់តែ Setup IP Address ស្ថិតនៅក្នង Range ជាមួយគ្នា។ ដូចនេះ PC-A នៅភ្នំពេញ ស្ថិតនៅក្នុង Network ជាមួយ PC-A នៅបាត់ដំបង។

ចំណែកPC-B នៅភ្នំពេញ ស្ថិតនៅក្នុងណិតវើករបស់ក្រុម PC-B បាត់ដំបងដូចគ្នា ដូចនេះទិន្នន័យមិនអាចឆ្លងគ្នាបានទេ។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version