Virtualization ជាបច្ចេកវិទ្យាថ្មីមួយដែលប្រើប្រាស់ software ដើម្បីធ្វើជាម៉ាស៊ីន សិប្បនិម្មិតដែលមានកំលាំងប្រហាក់ប្រហែលនិងម៉ាស៊ីន Computer Server ទូទៅ។ មិនតែប៉ុណ្ណោះ Virtualization ប្រភេទថ្មីៗអាច Clone Dedicate Server ទៅជា Virtual machine បានផងដែរ។
សព្វថ្ងៃនេះបច្ចេកវិទ្យាថ្មីៗកាន់តែរីកចំរើន កុំព្យូទ័រកាន់តែតូចកំលាំងកាន់តែខ្លាំង ព្រមទាំងប្រើប្រាស់ភ្លើងតិចជាងមុនសន្សំសំចៃជាងមុន ។Virtualization វាជាផ្នែកមួយនៃ Cloud Computing វាផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់យ៉ាងច្រើនដូចជា
១) Server មួយអាចមាន Virtualization Guest ជាច្រើនដំណើរការលើវាបាន
២) កាត់បន្ថយចំនាយទៅលើការទិញ Physical Machine(Dedicate Server) និងតម្លៃ License, ថ្លៃភ្លើងម៉ាស៊ីនត្រជាក់ ថ្លៃInternetប្រចាំខែ ថ្លៃ ជួលបន្ទប់ដាក់ Server។
៣) ងាយស្រួលក្នុងការជួសជុល នៅពេលដែលខូច ដោយមិនភ័យខ្លាចខូច HDD ឬ HDD ពេញ ឬ ត្រូវ ថែម RAM។ Virtualization Technology អាចថែម RAM, CPU, HDD បានយ៉ាងងាយស្រួល គ្រាន់តែបង់ថ្លៃសេវាកម្មទៅតាមការកំណត់របស់គេតែប៉ុណ្នោះ។
៤) ងាយស្រួលក្នុងការ Backup ទិន្នន័យព្រោះរាល់ទិន្នន័យទាំងអស់សុទ្ធតែជា File.
៥) Copy File យកទៅប្រើជាមួយ Virtualization Server ផ្សេងបានងាយ។
សព្វថ្ងៃនេះ អ្នកអាយធីជំនាន់ក្រោយចាប់ផ្តើមស្វែងយល់ច្រើនទៅលើផ្នែកនេះ។ Virtualization ដែលនិងកំពុងពេញនិយមប្រើប្រាស់មានដូចខាងក្រោមនេះ៖
VMWARE: ជាប្រភេទ Virtualization ដែលបាននិងកំពុងបញ្ចេញសក្តានុពលខ្លាំងនៅក្នុងយុគសម័យថ្មីនេះ។ Vmware មានច្រើនប្រភេទ ដូចជា Vmware Vsphere for Data Center, Work Station Version, Vmware Player ជាដើម។ Vmware អាច Clone Physical Machine ទៅជា Vmware បាន។ ត្រូវទិញ License ដើម្បីប្រើប្រាស់ ឬ ប្រើប្រាស់ ដើម្បីធ្វើតេសន៏ក្នុងរយះពេលខ្លី មួយខែ។
Hyper-V: ជាប្រភេទ Virtualization ដែលបានបង្កើតឡើងដោយ Microsoft. បាននិងកំពុងបោះជំហ៊ានយ៉ាងខ្លាំងផងដែរនៅក្នុងទីផ្សា ប៉ុន្តែត្រូវទិញ License Windows Server ផងដែរ។
Virtual Box: ជាប្រភេទ Virtualization ដែលបង្កើតឡើងដោយ Oracle។ លោកអ្នកអាចដោនឡូតយកមកប្រើបាន ដោយមិនចាំបាច់បង់ ថ្លៃ License នោះទេ។ គ្រាន់តែ ចំនុចខ្លះវាមិនសំបូបែបដូច Vmware និង Hyper-V នោះទេ។ តែចំពោះសិស្សានុសិស្ស ឬ អ្នកស្រាវជ្រាវអាចប្រើប្រាស់បាន។
KVM Tool: តើវាជាអ្វី? KVM ជា Library for Open source Virtualization ជាទូទៅ ត្រូវបាន Open Source យកទៅប្រើប្រាស់ឬបង្កើតទៅជា Virtualization ផ្សេងៗដូចជា Ovirt Virtulization, Zen Virtualization, KVM Virtulization, OPenVZ ជាដើម។ ប្រសិនបើលោកអ្នកចង់ប្រើប្រាស់ប្រភេទ Virtulization ដែលមិនបាច់បង់ថ្លៃ License KVM ជាជំរើសដ៏ល្អបំផុត។ ក៏ប៉ុន្តែអ្នកត្រូវអាននិងស្រាវជ្រាវច្រើននៅពេលមានបញ្ហា Error ។ KVM Tool ជំនាន់ក្រោយគេអាចអោយលោកអ្នក Setup windows platform លើវាបាន។
ជាទូទៅមនុស្សយើងរស់នៅលើភពផែនដីបែងចែកល្វែងម៉ោងខុសគ្នា ដូចនេះការប្រើប្រាស់ Virtualization Machine ក៏មានផលប្រយោជន៏ផងដែរ នៅពេលយើងសំរាក អ្នកនៅក្រៅប្រទេស គេចូលធ្វើការម្តង ដូចនេះ ការប្រើប្រាស់ Virtualization មិនខាតនោះទេ។ Server Hosting Virtualization ដំណើរការ២៤ម៉ោង និងមានមនុស្សប្រើប្រាស់បាន២៤ម៉ោងផងដែរ។