គ្រប់គ្រងកូដជាមួយនឹង កម្មវិធី GIT
ប្រសិនបើមនុស្សម្នាក់សរសេរកូដបង្កើតគំរោងកម្មវិធី (Project) អ្វីមួយ នោះមិនមានការលំបាក ក្នុងការគ្រប់គ្រងកូដនោះទេ។ ប៉ុន្តែប្រសិនបើអ្នកសរសេរកូដមានច្រើនអ្នក ចូលរួមសរសេរគំរោងកម្មវិធីតែមួយនោះ បញ្ហាជាច្រើននឹងកើតឡើង ដូចជា មិនអាចសរសេកូដនៅលើឯកសារ (File) តែមួយ ចំណាយពេលច្រើនក្នុងការបញ្ជូលកូដជាមួយគ្នា ជាដើម។
កម្មវិធី GIT អាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ ជាទូទៅ GIT ត្រូវបានគេប្រើសំរាប់ ជួយអោយអ្នកសរសេរកូដជាក្រុមអាចធ្វើការលើគំរោងកម្មវិធីតែមួយជាមួយគ្នា ដោយ GIT ជាអ្នកជួយគ្រប់គ្រងកូដទាំងមួលដូចជា បន្ថែមកូដ លុបកូដ បញ្ជូលកូដ និង បង្ហាញថាអ្នកណាជាអ្នកសរសេរកូដនោះជាដើម។ ព័ត៌មាន អ្នកណាជាអ្នកសរសេរកូដ បន្ថែមនៅពេលណានៅទីកន្លែងណាមូលហេតុអ្វីបានថែម លុបនៅពេលណានៅទីកន្លែងណាមូលហេតុអ្វីបានលុប គឺសំខាន់ណាស់សំរាប់ការគ្រប់គ្រងគំរោង ហើយព័ត៌មានទាំងនេះអាចជាភស្តុតាងមួយ ដែលអ្នកសរសេរកូដមិនអាចឆ្លើយដាក់គ្នាទៅវិញទៅមក នៅពេលមានបញ្ហាអ្វីកើតឡើង។
អត្ថបទនេះនឹងណែនាំវេបសាយកំពុងពេញនិយមពីរដែលផ្តល់សេវាកម្ម GIT សំរាប់អ្នកសរសេកូដទូទៅ។
១) Github
បង្កើតនៅឆ្នាំ ២០០៧ ហើយក្រុមហ៊ុនមានទីតាំងនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន មានគំរោងកម្មវិធីប្រហែល ៣៨លាន កំពុងប្រើសេវាកម្ម Github។ Github អនុញ្ញាតអោយបង្កើតគំរោងកម្មវិធីសាធារណៈ (Public) ដោយមិនគិតថ្លៃ ហើយតំរូវអោយបង់ថ្លៃចាប់ពី៧ដុល្លារក្នុង១ខែ សំរាប់គំរោងកម្មវិធីឯកជន (Private)។
២) Gitlab
បង្កើតនៅឆ្នាំ២០១១ ។ កម្មវិធី Gitlab គឺកម្មវិធីកូដបើកទូលាយ ដែលអ្នកសរសេរកូដអាចប្រើដោយមិនបាច់បង់ប្រាក់អ្វីឡើយ។ បច្ចុប្បន្នកំពុងពេញនិយម។