ស្ត្រី និង បច្ចេកវិទ្យា

វិសមភាពរវាងបុរសនិងស្រ្តីផ្នែកបច្ចេកវិទ្យានៅតែមាន ទោះបច្ចេកវិទ្យាជឿនលឿនយ៉ាងណាក៏ដោយ។ ជាទូទៅការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យបច្ចេកវិទ្យា គឺមានចំនួនតិចជាងបុរស។ តើត្រូវធ្វើយ៉ាងណាដើម្បីអោយស្ត្រីអាចនិងចង់ ចូលរួមក្នងវិស័យបច្ចេកវិទ្យាគឺជាបញ្ហាដែលត្រូវដោះស្រាយ។

ទិន្នន័យខាងលើបញ្ជាក់ថាបុគ្គលិកស្រ្តីដែលធ្វើការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗមានជំនួនតិចជាងបុគ្គលិកបុរសឆ្ងាយ គឺមានចំនួនតិចជាង ២០%។

ហើយតាមទិន្នន័យរបស់ womenwhotech.com ក៍បង្ហាញថា ចំនួនស្រ្តីនៅក្នុងវិស័យបច្ចេកវិទ្យា គឺមានចំនួនតិច។ ស្ត្រីដែលចាប់ផ្តើមបង្កើតជំនួញពីតំបូងគឺមានតែ៥% ប៉ុណ្ណោះ។

តើមូលហេតុអ្វីបានមានវិសមភាពនេះកើតឡើង? ផ្អែកតាមការស្រាវជ្រាវរបស់ Maria Klawe បានរកឃើញថា មួលហេតុដែលស្ត្រីមិនធ្វើការក្នុងវិស័យបច្ចេកវិទ្យាគឺ ទី១ ស្រ្តីមិនចាប់អារម្មណ៍នឹងបច្ចេកវិទ្យា ទី២ ស្ត្រីគិតថាខ្លួនមិនអាចធ្វើបានល្អ។ Kim Stevenson មានប្រសាសន៍ថា ការមានមូលដ្ឋានផ្នែកបច្ចេកវិទ្យា អាចជំរុញអោយស្ត្រីជ្រើសរើលការងារផ្នែកបច្ចេកវិទ្យា តែស្ត្រីមិនបានយល់ពីគំនិតផ្នែកបច្ចេកវិទ្យាច្បាស់លាស់ ដែលធ្វើអោយស្ត្រីដើរចេញពីវិស័យ បច្ចេកវិទ្យា។  ការស្រាវជ្រាវរបស់ Girl Scouts of America បង្ហាញថា មានស្ត្រីតែ 13% ដែលជ្រើសរើសការងារទាក់ទង STEM (science, technology, engineering, and mathematics) ជាជំរើសទីមួយ។

ការព្រួយបារម្មណ៍ខ្លាចមុននឹងស្វែងយល់អោយបានច្បាស់ពីបច្ចេកវិទ្យា និងយល់ថាមិនមានស្រ្តីច្រើននៅក្នុងវិស័យនេះអាចជាមូលហេតុធ្វើអោយស្ត្រីមិនជ្រើសរើសរៀនឬធ្វើការផ្នែកបច្ចេកវិទ្យា។ តាមពិតស្ត្រីក៏មានតួនាទីធំនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចរូបភាពខាងក្រោម៖

ប្រភព៖ forbes.com

បច្ចុប្បន្ន ក្រុម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដូចជា Rails Girls Women Who Tech និង Girl Develop It ជាដើមបាននិងកំពុងជំរុញអោយស្ត្រីចូលចិត្ត បច្ចេកវិទ្យា ដោយប្រើប្រាស់វិធីផ្សេងៗដើម្បីអោយស្ត្រីអាចនិងចូលចិត្តសរសេរកូដ និងជួយជំរុញដល់ការបើកជំនួញខ្លួនឯង។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version