លាក់ព័ត៌មានផ្ទាល់ខ្លួន ពីប្រព័ន្ធអុីនធឺណិត ជាមួយកម្មវិធី Tor

បច្ចុប្បន្ននៅពេលដែលអ្នកប្រើប្រព័ន្ធអុីនធឺណិត ព័ត៌មានផ្ទាល់ខ្លួនជាច្រើនរបស់អ្នកដូចជា ទីកន្លែងប្រើប្រាស់អុីនធឺណិត សកម្មភាពប្រើអុីនធឺណិត ជាដើម ត្រូវបានគេកត់ត្រាទុក។  កម្មវិធី Tor អាចជួយលាក់ព័ត៌មាន ផ្ទាល់ខ្លូនទាំងអស់នេះបាន។

កម្មវិធី Tor គឺជាកម្មវិធីកូដបើលទូលាយ ដែលអ្នកអាចយកមកប្រើដោយមិនចាំបាច់បង់ប្រាក់។ កម្មវិធីអាចជួយអ្នកប្រើអុីនធឺណិតពីការតាមដានផ្សេងៗតាមរយៈប្រព័ន្ធអុីនធឺណិត ដែលជួយការពារសុវត្ថិភាពផ្ទាល់ខ្លួន។ មុខងារនេះមានប្រយោជន៍សំរាប់អ្នកកាសែត សកម្មជន ទាហានប៉ូលីលជាដើម ហើយក្រៅពីនេះគេក៏អាចប្រើ Tor ដើម្បីមើលវេបសាយណាដែលត្រូវគេហាមឃាត់ក្នុងតំបន់ឬប្រទេសណាមួយបាន។ កម្មវិធី Tor មានច្រើនប្រភេទដូចខាងក្រោម៖

១) កម្មវិធីមើលវេបសាយ (Tor Browser)

កម្មវិធីនេះប្រើសំរាប់មើលវេបសាយ ហើយអាចដំណើរការលើ Windows Mac OS X និង Linux។ កម្មវិធីនេះក៏អាចដំណើរការចេញពី USB បានដែរ។

២) ប្រព័ន្ធប្រតិបត្តិការ Tor ដែលមានឈ្មោះថា Tails

គឺជាប្រព័ន្ធប្រតិបត្តិការដែលអាចដំណើរការចេញពី DVD ឬ USB ដោយផ្ទាល់។ ប្រព័ន្ធប្រតិបត្តិការនេះមានសុវត្ថិភាពខ្ពស់ក្នុងរក្សាការសំងាត់។

៣) Tor សំរាប់ Android ឈ្មោះថា Orbot

គឺជាកម្មវិធី Tor សំរាប់ប្រើលើប្រព័្ធប្រតិបត្តិការទូរស័ព្ទដៃ Android។  Orbot អាចជួយលាក់ព័ត៌មានផ្ទាល់ខ្លូននៅពេលអ្នកប្រើកម្មវិធីទូរស័ព្ទដៃផ្សេងៗទៀត។

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version