USB Kill 2.0 គឺជាឈ្មោះ USB ដែលបង្កើតដោយក្រុមហ៊ុនមួយមានមូលដ្ឋាននៅ ហុងកុង។ USB អាចមានលទ្ធភាពបំផ្លាញ ឧបករណ៍ផ្សេងៗនៅពេលដែលដោតវាចូល។ គោលបំណង់របស់ USB នេះ គឺសំរាប់អោយក្រុមហ៊ុនដែលផលិតហាដវែរ ផ្សេងៗយកទៅសាកល្បងថាតើផលិតផលនោះអាចធន់នឹងការវាយប្រហារតាមថាមពលបានក៏អត់។យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផលិត បានអោយដឹងថា USB នេះអាចបំផ្លាញ ៩៥ភាគរយ នៃឧបករណ៍ហាដវែរទាំងអស់ដែលបានសាកល្បង លើកលែងតែកុំព្យូទ័រ MacBook របស់ក្រុមហ៊ុន Apple ដែលមិនអាចំផ្លាញបាន។
USB Kill 2.0 ប្រហែលជាផលិតផលមួយល្អផងដែរសំរាប់ អ្នកកាសែត សកម្មជន ឬបុគ្គលណាដែលចង់រក្សាការសំងាត់អ្វីមួយនៅក្នុងសម៏យបច្ចុប្បន្ន។ USB Kill 2.0 ត្រូវបានគេលក់ក្នុងតំលៃ ប្រហែល ៥៦ដុល្លារ។
ក្រុមហ៊ុននេះក៏បានផលិតឧបករណ៍មួយទៀតដែលអាចយកមកសាកល្បងជាមួយ USB Kill 2.0 ដើម្បីជៀសវាងខូច ឧបករណ៍មែនទែន។
សូមមើលវីដេអូខាងក្រោមដែលបង្ហាញពីការសាកល្បង USB Kill 2.0 ជាមួយកុំព្យូទ័រ។