បង្ហាញទិន្នន័យ ក្នុងតារាង ជាមួូយនឹង Tabulator

Tabulator គឺជាកម្មវិធីបន្ថែមរបស់ JQuery ដែលអាចជួយសំរូលដល់ការបង្ហាញ គ្រប់គ្រងទិន្នន័យនៅក្នុងតារាង។ តារាងនៅក្នុង HTML មានមុខងារកំណត់ ហើយពិបាកក្នុងរចនា បង្ហាញ និងគ្រងគ្រងទិន្នន័យ។ Tabulator អាចផ្តល់មុខងារមានប្រយោជន៍ផ្សេងៗជាច្រើន បន្ថែមលើមុខងាររបស់ តារាងនៅក្នុង HTML ដែលមានស្រាប់។

ដើម្បីប្រើ Tabulator តំបូងត្រូវទាញយក Tabulator ពីកន្លែងនេះជាមុនសិន បន្ទាប់មកយក tabulator.css និង tabulator.js ទៅដាក់នៅកន្លែងណាដែលចង់ប្រើ។ ខាងក្រោមគឺជាឧទាហរណ៏ពីមូលដ្ឋានគ្រឹៈនៃការប្រើប្រាស់ Tabulator។

tabularcode

Tabulator ពឹងផ្អែកទៅលើកម្មវិធី JQuery និង JQuery UI ។ ដូចនេះអ្នកត្រូវបញ្ជូលកម្មវិធីនេះមុន សរសេរ Tabulator ដូចនៅបន្ទាត់ទី៧ ដល់ទី៩។  បន្ទាប់មកកំណត់ទីកន្លែងបង្ហាញតារាង ដូចនៅបន្ទាត់ទី២៧ ។ ក្រោយពីកំណត់ទីកន្លែងបង្ហាញហើយ ត្រូវកំណត់តារាងតាមមុខងារផ្សេងៗដូចឃើញនៅបន្ទាត់ពីទី១២ ដល់ ២២។

ព័ត៌មានបន្ថែម សូមអានអត្ថបទពន្យល់របស់Tabulator នៅទំព័រនេះ។ លទ្ធផលរបស់កូដខាងលើគឺបង្ហាញដូចខាងក្រោម៖

tabresult

Tabulator មានមុខងារជាច្រើនដូចជា ការរចនាតាមរយៈការបង្ហាញរូបភាពក្នុងតារាង តំរៀបតាមលេខរៀង ផ្លាស់ប្តូរទីតាំងជួរ កែប្រែទិន្នន័យផ្ទាល់នៅលើតារាង ជាដើម។

tabresult1