ក្រុមហ៊ុន Samsung ត្រូវខាតបង់ប្រហែល ២២ពាន់លានដុល្លារ ដោយសារបញ្ហាថ្មរបស់ Galaxy Note 7
Samsung Galaxy Note 7 មានបញ្ហាថ្មបានបណ្តាលអោយផ្ទុះបង្កការខូចខាតផ្សេងៗជាបន្តបន្ទាប់។ បញ្ហានេះបានជះឥទ្ធិពលលើទីផ្សារមូលបត្រ ដែលធ្វើអោយភាគហ៊ុនរបស់ក្រុមហ៊ុននេះធ្លាក់ចុះជាលំដាប់។ គិតមកដល់ពេលនេះ Samsung ត្រូវខាតបង់ប្រហែល ២២ពាន់លានដុល្លារ នៃតំលៃទីផ្សារភាគហ៊ុន។
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២១០៦ Samsung Galaxy Note 7 បានផ្ទុះនៅក្នុងបន្ទប់សណ្ឋាគារមួយនៅក្នុងប្រទេសអូស្ត្រាលីដែលបណ្តាលអោយខូតខាតប្រហែល ១៨០០ ដុល្លារអូស្ត្រាលី។
ក្រោយមកទៀតមានការផ្ទុះមួយករណីទៀតដែលកើតឡើងនៅក្នុងឡាន។ ម្ចាស់ឡានបាននិយាយថាពេលមុនកើតហេតុ គឺគាត់ដាក់សាកថ្ម Samsung Galaxy Note 7 នៅក្នុងឡាន។
ក្រុមហ៊ុន Samsung បានទទួលស្គាល់ថា Samsung Galaxy Note 7 ពិតជាមានបញ្ហាថ្មមែនហើយបានបញ្ឍប់ការលក់ទូរស័ព្ទប្រភេទនេះ។ ហើយក្រោយមកក្រុមហ៊ុនយន្តហោះមួយចំនួនបានចេញបំរាម ហាមប្រើ Samsung Galaxy Note 7 នៅក្នុងយន្តហោះ។