CSS Framework ល្បីៗ ដែលគេនិយមប្រើ នាពេលបច្ចុប្បន្ន
CSS ត្រូវបានគេប្រើសំរាប់រចនាវេបសាយ អោយស្អាតល្អ មានភាពរស់រវើក និងជួយអោយវេបសាយអាចបង្ហាញនៅលើទាំងកុំព្យូទ័រ និងទូរស័ព្ធដៃ។ តែដើម្បីសរសេរ CSS អោយដំណើរការលើកម្មវិធីមើលវេបសាយ (Browser) ទាំងអស់គឺជារៀងលំបាក។ ដើម្បីជួយដោះស្រាយបញ្ហានេះ CSS Framework ជាច្រើនត្រូវបានគេបង្កើតឡើង។អត្ថបទនេះនឹងលើកយក CSS Framework ល្បីៗចំនួនបី ដែលគេនិយមប្រើ នាពេលបច្ចុប្បន្ន។ CSS Framework ដែលនឹងលើកយកមកនិយាយនេះគឺអាចយកមកប្រើដោយមិនចាច់បង់ប្រាក់អ្វីទេ។
១) Bootstrap
គឺជាគំរោងកូដបើកទូលាយដែលបង្កើតដោយ Twitter នៅពាក់កណ្តាលឆ្នាំ ២០១០។ បច្ចុប្បន្ន CSS Framework មួយនេះត្រូវបានគេនិយមប្រើសំរាប់ជាជំនូយក្នុងរចនានៅពេលបង្កើតគំរោងកម្មវិធីវេបសាយផ្សេងៗ។
២) Foundation
CSS Framework នេះបង្កើតដោយក្រុមហ៊ុន Zurb ។ ជាទូទៅ Foundation មានមុខងារប្រហាក់ប្រហែលនឹង Bootstrap ដែរ តែ Foundation បានបែកចែកការរចនារបស់ខ្លួនជាបីផ្នែកដាច់ពីគ្នា៖ ទី១សំរាប់បង្កើតវេបសាយ ទី២សំរាប់បង្កើតអុីម៉ែល ទី៣សំរាប់បង្កើតកម្មវិធីទូរស័ព្ទដៃ។ Foundation មិនអាចប្រើជាមួយ IE8 បានទេ។
៣) Materialize
គោលបំណងគឺដូច CSS Framework ទាំងពីរខាងលើ តែការចនាគឺយោលទៅតាមបែបបទរចនារបស់ Material design ដែលបង្កើតដោយក្រុមហ៊ុន Google។