ការបង្កើតវេបសាយគឺក្នុងគោលបំណងផ្តល់ព័ត៌មានផ្សេងៗទៅអោយអ្នកមើលដោយមិនចាំបាច់ទូរស័ព្ទ ឬអុីម៉ែលមកសួរ។ ក៏ប៉ុន្តែពេលខ្លះអ្នកមកមើលវេបសាយ អាចនឹងមិនយល់ពីរបៀបមើលព័ត៌មាន ឬក៏ព័ត៌មានដែលផ្តល់អោយ មិបានច្បាស់គ្រប់គ្រាន់ ដែលតំរូវអោយអ្នកមើលវេបសាយរបស់អ្នកចង់សួរសំណួរបន្ថែមភ្លាមៗ។
ដើម្បីដោះស្រាយតំរូវការនេះអ្នកចាំបាច់ត្រូវមានកម្មវិធីដែលអាចឆ្លើយឆ្លងជាមួយ អ្នកមើលដោយផ្ទាល់តាមរយៈ វេបសាយ របស់អ្នក។ អត្ថបទនេះនឹងណែនាំកម្មវីធីមួយចំនួនដែលអាចយកមកភ្ជាប់ជាមួយវេបសាយ សំរាប់ឆ្លើយឆ្លងជាមួយអ្នកមើល។
១) Zopim
កម្មវិធីនេះអាចឆ្លើយឆ្លងជាមួយអ្នកមើលវេបសាយដោយផ្ទាល់ អាចរចនាតាមសេចក្តីត្រូវការ និងអាចតាមដានសកម្មភាពអ្នកមើលវេបសាយ ។ Zopim មានកញ្ចប់តំលៃនៃការប្រើប្រាស់ចំនួន៤ប្រភេទ៖ Lite Basic Advanced និង Premium ។ Lite គឺមិនគិតថ្លៃតែអាចប្រើបានតែអ្នកឆ្លើយតែម្នាក់ ចំណែក Basic តំលៃ $11.20 Advanced តំលៃ $20 និង Premium តំលៃ $40។
២) Tawk
ដូច Zopim ដែរ កម្មវិធីនេះអាចឆ្លើយឆ្លងជាមួយអ្នកមើលវេបសាយដោយផ្ទាល់ អាចរចនាតាមសេចក្តីត្រូវការ និងអាចតាមដានសកម្មភាពអ្នកមើលវេបសាយ តែអ្នកអាចប្រើកម្មវិធីនេះដោយមិនចាំបាច់បង់ប្រាក់អ្វីឡើយ។
៣) Mibew
គឺជាកម្មវិធីកូដបើកទូលាយដែលផ្តល់សិទ្ធិប្រើប្រាស់ជា Apache License 2.0។ អញ្ជឹងមានន័យថាអ្នកអាចប្រើកម្មវិធីនេះដោយមិនចាំបាច់បង់ថ្លៃអ្វីឡើយ។ ចំពោះមុខងារគឺប្រហាក់ប្រហែលនឹងកម្មវធីពីរខាងលើដែរ គ្រាន់តែរូបរាងមិនសូវស្អាត។