ព្រះពុទ្ធគឺជាអ្នកវិទ្យាសាស្ត្រ ផ្នែកទិន្នន័យ
មានវេបសាយបរទេស (Techcrunch) ដ៏ល្បីមួយបានដាក់ចំណងជើងអត្ថបទថា ព្រះពុទ្ធគឺជាអ្នកវិទ្យាសាស្ត្រ ផ្នែកទិន្នន័យ។ ក្រៅមានអត្ថបទជាច្រើនទៀតបានពិភាក្សា និងភ្ជាប់ទ្រឹស្តីរបស់ព្រះពុទ្ធទៅនឹងវិទ្យាសាស្រ្តបច្ចុប្បន្ន។ ម្តងនេះមានការបកស្រាយពីមូលហេតុអ្វីបានក្នុងសាសនាព្រះពុទ្ធគេអោយតមអាហារពេលល្ងាច។
នៅក្នុងការប្រតិបត្តិសមាធិព្រះពុទ្ធធ្លាប់បង្អត់អាហារចំណីរហូតព្រះអង្គស្គមស្លេកស្លាំងព្រោះព្រះពុទ្ធយល់ថាចំណង់ចង់បានគឺជាប្រភពនៃសេចក្តីស្លាប់។ តែក្រោយមកព្រះអង្គស្វែងយល់ថាប្រសិនបើបន្តបង្អត់អាហារនោះអាចនឹងស្លាប់ហើយមិនអាចតាំងសមាធិទៀត។ ក្រោយមកព្រះអង្គជ្រើសរើសផ្លូូវកណ្តាលដោយកំរិតពេលវេលាសំរាប់ឆាន់ចង្ហាន់វិញ។ ដូចដែលបានឃើញមកដល់សព្ធថ្ងៃគឺក្នុងសាសនាព្រះពុទ្ធតំរូវអោយតមអាហារពេលល្ងាច។ ហើយនៅក្នុងសាសនាព្រះពុទ្ធ ខុសពីសាសនាដ៏ទៃ គឺមិនមានហាមមិនអោយបរិភោគអ្វីឡើយ។
នៅក្នុងឆ្នាំ ២០១៤ បណ្ឌិត Satchidananda Panda និងក្រុមរបស់គាត់បានធ្វើការពិសោធន៍លើសត្វកណ្តុរដោយតំបូងអោយសត្វកណ្តុរនោះសុីរបស់ដែលមានកាឡូរីខ្ពស់ហើយសុីតាមពេលដែលវាចង់ ជាលទ្ធផលកណ្តុរទាំងអស់នោះធាត់។ បន្ទាប់មកបានធ្វើការពិសោធន៍លើសត្វកណ្តុរក្រុមផ្សេងទៀតដោយអោយកណ្តុរសុីរបស់ដូចក្រុមទី១តែលើកនេះកំរិតពេលវេលានៃការអោយចំណីកណ្តុរ ដោយអោយចំណីក្នុងរយៈពេលពី៩ទៅ១២ម៉ោង ម៉ោងក្រៅពីនេះនិងពេលយប់ អោយតែទឹក។ លទ្ធផលគឺមិនមានកណ្តុរណាធាត់ឡើយ។
ដែលនេះធ្វើអោយគេអាចសន្និដ្ឋានបានថា ព្រះពុទ្ធបានទ្រង់ស្វែងយល់តាំងពីជាង២៥០០ឆ្នាំមុនម្លេះ ពីផលប្រយោជន៍នៃការកំរិតពេលវេលានៃការបរិភោគអាហារ ដែលមិនធាត់ ហើយអាចធ្វើអោយមានសុខភាពល្អ។ ព្រះពុទ្ធបានធ្វើពិសោធន៏លើខ្លួួនព្រះអង្គផ្ទាល់ហើយជឿលើទិន្នន័យដែលព្រះអង្គទទូួលបាន។