វិភាគ និងបកស្រាយទិន្ន័យយ៉ាងងាយស្រួលជាមួយ PSPP

PSPP គឺជាកម្មវិធីវិភាគទិន្ន័យបែប Open Source មួយដែលមានភាពងាយស្រួល និងមានលក្ខណៈពិសេសជាច្រើន។ កម្មវិធីមួយនេះអាចសន្សំសំចៃពេលវេលារបស់អ្នកប្រើប្រាស់បានជាយ៉ាងច្រើនដោយការវិភាគមានលក្ខណៈស្វ័យប្រវត្តិស្ទើរតែទាំងស្រុង ហើយទៀមទារអន្តរាគមន៍ពីអ្នកប្រើប្រាស់់តិចតួចបំផុត។ ម្យ៉ាងទៀត PSPP បាននាំមកជាមួយទាំង UI និង Command Line ដែលអ្នកប្រើប្រាស់អាចជ្រើសរើសបានតាមតម្រូវការ។

អត្ថបទនេះនឹងបង្ហាញពីវិធីតម្លើង និងប្រើប្រាស់ PSPP ដើម្បីវិភាគទិន្ន័យ។

ការតម្លើង

Windows: សូមចុចលើតំណរនេះ រូចជ្រើសរើសប្រភេទ 32bits ឬ 64bits ស្របតាមប្រព័ន្ធប្រតិបត្តិការរបស់អ្នក។

Ubuntu ឬ Debian: សូមចូលទៅក្នុង Terminal រួចវាយៈ apt-get install pspp

Mac OS X: តម្រូវឲ្យមាន MacPorts ។ សូមចូលទៅក្នុង Terminal រួចវាយៈ port install pspp

ការប្រើប្រាស់

ប្រភេទឯកសារដែលអាចយកមកប្រើប្រាស់ក្នុង PSPP បានគឺ CSV (comma delimited) ។

  • សូមបើកកម្មវិធី រួចចូលទៅ File -> Import Data រួចជ្រើសរើសទីតាំង និងឯកសាររបស់អ្នក រួចចុច Next -> Next ។
  • ត្រង់ចំណុច Select the first line សូមជ្រើសរើសយកបន្ទាត់ដែលមានលេខរៀងលេខ 1 រួចធីកនៅខាងក្រោមត្រង់ Line above selected line contains variable names ។ រួចចុច Next -> Next -> Apply ។

បន្ទាប់ពីបើកឯកសាររបស់អ្នកបានហើយ អ្នកអាចរក្សាឯកសារនោះជាប្រភេទ SAV ដែលអាចបើកភ្លាមៗជាមួយ PSPP ដោយមិនចាំបាច់ឆ្លងកាត់ដំណាក់កាលខាងលើ។

pspp3

ការអនុវត្តន៍

ការស្វែងរក មធ្យម អប្បរមា អតិបរមា Standard deviation និងផលបូកនៃប្រាក់ខែរបស់បុគ្គលិក នៅក្នុងទិន្ន័យខាងលើៈ

psppdes

  • សូមចូលទៅកាន់ Analyze -> Descriptive Statistics -> Descriptives…
  • នៅក្នុងប្រអប់ Variables សូមជ្រើសរើសអញ្ញត្តិដែលអ្នកចង់វិភាគ។
  • នៅក្នុងប្រអប់ Statistics អ្នកអាចជ្រើសរើសប្រភេទស្ថិតិដែលអ្នកចង់បាន។ រួចចុច Ok ។
  • បន្ទាប់មកផ្ទាំងលទ្ធផលនឹងបង្ហាញឡើង។

psppresult

អ្នកក៏អាចរក្សាទុកលទ្ធផលជាប្រភេទឯកសារ PDF បានផងដែរដោយគ្រាន់តែចុច File -> Export ត្រង់ Infer file type from extension សូមជ្រើសរើស PDF រួចចុច Save ជាការស្រេច។