បង្កើតបទភ្លេងនៅលើ Browser យ៉ាងងាយស្រួលជាមួយ BlokDust
ការបង្កើតបទភ្លេងគឺជាលក្ខណៈឌីជីថលដោយប្រើភាសាកុំព្យូទ័រ អាចនឹងជួបប្រទះបញ្ហាមួយចំនួននៅពេលដែលអ្នកមិនមានជំនាញខាងសរសេរកូដ ហើយមិនអាចដោះស្រាយបញ្ហាបាននៅពេលកូដរបស់អ្នកបង្កើតកំហុសណាមួយ។ កត្តានេះធ្វើឲ្យការបង្កើតបទភ្លេងចំណាយពេលកាន់តែច្រើន និងផ្តល់ភាពស្មុគស្មាញខ្លាំងដែលឈានដល់ការបាត់បង់ផលិតភាព។ ដូច្នេះហើយទើប BlokDust ត្រូវបានបង្កើតឡើងដើម្បីសម្រួលកិច្ចទាំងនេះ ដោយអនុញ្ញាត្តិឲ្យអ្នប្រើប្រាស់អាចបង្កើតបទភ្លេងបានយ៉ាងងាយស្រួលដោយគ្មានការសរសេរកូដអ្វីឡើយ។
អត្ថបទនេះនឹងបង្ហាញអំពីរបៀបប្រើប្រាស់ BlokDust ដើម្បីបង្កើតបទភ្លេងនៅលើ Browser ។
ដើម្បីប្រើប្រាស់ BlokDust សូមចូលទៅកាន់គេហទំព័រ blokdust.com ។ ដើម្បីធានាការប្រើប្រាស់មានភាពរលូន សូមប្រើ Chrome Browser ។ របៀបប្រើគឺមានលក្ខណៈសាមញ្ញ និងងាយស្រួលដោយគ្រាន់តែទាញយកវត្ថុ ពីក្រុមណាមួយមកដាក់លើអេក្រង់បញ្ចូលគ្នាជាការស្រេច។
ឧទាហរណ៍
- ជំហានដំបូងសូមចូលទៅកាន់ Source ដែលនៅខាងលើ រួចទាញយក TONE ។ វត្ថុដែលនៅក្នុងក្រុម Source ជាអ្នកបង្កើតសម្លេង។ វាក៏អាចភ្ជាប់ជាមួយវត្ថុផ្សេងទៀតនៅក្រុម Effect និង Interaction ។
- សូមទាញយក COMPUTER KEYBOARD ពីក្រុម Interaction មកដាក់ជិត TONE រហូតដល់វាបង្ហាញខ្សែដែលបញ្ជាក់ពីការភ្ជាប់ទំនាក់ទំនង។
- ចូលទៅកាន់ក្រុម Effect រួចទាញយក CHOPPER ហើយភ្ជាប់គ្នា។ អ្នកអាចចុចលើវត្ថុណាមួយដើម្បីបង្ហាញ និងកែប្រែការកំណត់របស់វា។
- អ្នកក៏អាចលុបវត្ថុណាមួយដែលមិនចំបាច់ផងដែរ ដោយគ្រាន់តែទាញវត្ថុនោះទៅកាន់រូបសញ្ញាធុងសម្រាមនៅផ្នែកខាងក្រោមខាងស្តាំដៃ។
- នៅក្នុងក្រុម Power ជ្រើសរើស PARTICLE EMITTER មកដាក់នៅពីក្រោម TONE ។
- នៅក្នុងក្រុម Power ដដែល សូមទាញយក POWER មកភ្ជាប់ជាមួយនឹង PARTICLE EMITTER ដើម្បីបង្កើតជាសម្លេង។ បន្ទាប់មកអ្នកនឹងអាចលឺសម្លេងរបស់វា។ សូមសាកល្បងជ្រើសរើសវត្ថុដទៃ និងផ្លាស់ប្តូរការកំណត់នានា ដើម្បីទទួលបានលទ្ធផលផ្សេងទៀត។