ទាញយកទិន្នន័យផ្សេងៗ តាមរយៈ oEmbed
oEmbed គឺជាទំរង់ទិន្នន័យ (format) ដែលទទួលបានពីក្រុមហ៊ុនផ្តល់សេវាកម្មផ្សេងៗដូចជា វីដេអូ រូបថត។ គេអាចយកទំរង់ទិន្នន័យដែលទទួលបានមកប្រើតាមសេចក្តីត្រូវការដូចជា បង្ហាញលើវេបសាយឬកម្មវិធីណាមួយ។
ឧទាហរណ៍ថា លោកអ្នកចង់យកវីដេអូពី Youtube មកដាក់លើវេបសាយរបស់អ្នក តើធ្វើដូចម៉េច? ធម្មតាដើម្បីធ្វើដូចនេះបានអ្នកត្រូវចំណាយពេលច្រើនដើម្បីសរសេរកូដតាមរយៈYoutube API។
តែបើ Youtube អាចផ្តល់ទំរង់ទិន្នន័យតាមបែប oEmbed បាននោះអ្នកមានការងាយស្រួលក្នុងការទាញយកទិន្នន័យវិដេអូណាមួយមកបង្ហាញនៅលើ វេបសាយ។ អ្នកដែលផ្តល់ទំរង់ទិន្នន័យគេហៅថា Provider ដូចជា Youtube ជាដើម។ មកដល់ពេលនេះមាន Provider ចំនួនប្រហែលជាង ៦០ ដែលអាចផ្តល់ទិន្នន័យជាទំរង់ oEmbed ។ ព័ត៌មានបន្ថែមពីចំនួន Provider សូមមើលទំព័រនេះ។
ឧទាហរណ៍ទំរង់ទិន្នន័យយកវីដេអូពី Youtube
ទំរង់ទិន្នន័យដែលអាចទទួលបានអាចជាលក្ខណៈ XML ឬក៏ JSON។ ដូចនេះអ្នកអាចទាញទិន្នន័យទៅតាមសេចក្តីត្រូវការរបស់កម្មវិធីណាមួយ។