របៀបផ្លាស់ប្តួរទិន្នន័យ តាមបែបទំរង់ JSON

ឧបមាថាមានកម្មវិធីឈ្មោះ ក បង្កើតដោយភាសាកុំព្យូទ័រ PHP ហើយ កម្មវិធី ខ បង្កើតដោយភាសាកុំព្យូទ័រ Javascript ហើយ អ្នកចង់ផ្លាស់ប្តូរទិន្នន័យរវាងកម្មវិធី ក និងខ។  

ដោយសារកម្មវិធីទាំងពីរខុសគ្នា ហើយភាសាកុំព្យូទ័រដែលប្រើទាំងពីរមិនដូចគ្នា ដូចនេះអ្នកមិនអាចផ្លាស់ប្តូរទិន្នន័យរវាងគ្នាបានទេ។ អញ្ជឹងដើម្បីដោះស្រាយបញ្ហានេះត្រូវមានអ្វីមួយនៅកណ្តាលដើម្បីធ្វើជាស្ពាន។ នោះគឺជាតួនាទីរបស់ JSON

JSON គឺជាទំរង់ទិន្នន័យដែលងាយស្រួលយល់ ហើយត្រូវបានគេប្រើសំរាប់ធ្វើជាស្ពានសំរាប់ផ្លាស់ប្តូរទិន្នន័យ រវាងកម្មវិធីនិងកម្មវិធី។ ការផ្លាស់ប្តូរទិន្នន័យដោយប្រើ JSON គឺជាវិធីដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ ខាងក្រោមគឺជាឧទាហរណ៍ពន្យល់ពីការផ្លាស់ប្តូរទិន្នន័យរវាង PHP និង Javascript។

 

មានភាសាកុំព្យូទ័រជាច្រើនមានលទ្ធភាពបំលែងទិន្នន័យទៅ JSON និងពី JSON មកវិញ ដូចរូបភាពខាងក្រោម។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version