ការរៀបចំរចនារូបរាងខាងក្រៅរបស់កម្មវិធីកុំព្យូទ័រ ឬរចនាសម្ព័នទិន្នន័យ គឺជាកិច្ចការចាំបាច់មួយ មុននឹងចាប់ផ្តើមសរសេរកូដ។ ដ្យាក្រាមផ្សេងៗដូចជា Unified Modeling Language (UML) Entity Relation (ER) និង Flowchart ជាដើម ត្រូវបានគេប្រើសំរាប់រចនារូបរាងខាងក្រៅរបស់កម្មវិធីកុំព្យូទ័រ។
មានកម្មវិធីជាច្រើនដែលអាចប្រើជាជំនួយក្នុងការបង្កើតដ្យាក្រាម ក្នុងនោះកម្មវិធី Microsoft Visio គឺជាកម្មវិធីមួយដែលគេនិយមប្រើ។ ក៏ប៉ុន្តែកម្មវិធីទាំងនោះមានតំលៃថ្លៃ។ អត្ថបទនេះនឹងណែនាំកម្មវិធីមួយឈ្មោះ Draw.io ដែលអាចប្រើនៅលើ Browser ហើយមិនបាច់ចំណាយប្រាក់។ Draw.io មានមុខងារជាច្រើនដូចជា៖
១) បង្កើត UML, ER, Flowchart
២) Mockup
៣) បណ្តាញ Network