តារាងតម្លៃសេវាកម្មអុីនធឺណិត ឥតដែនកំណត់ នៅកម្ពុជា

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អុីនធឺណិតបានក្លាយជាមធ្យោបាយទំនាក់ទំនង ប្រភពនៃចំណេះដឹង ការកំសាន្ត និងជាផ្នែកមួយនៃប្រព័ន្ធគ្រប់គ្រងអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរ ដែលមិនអាចខ្វះបាន។ ទន្ទឹមនឹងភាពងាយស្រួល និងអត្ថប្រយោជន៌ជាច្រើននៃអុីនធឺណិត អ្នកប្រើប្រាស់មួយចំនួនក៏បានជួបនូវបញ្ហាទាក់ទងនឹងសេវាកម្មអុីធឺណិតរបស់ខ្លួនដូចជា ភាពរអាក់រអួល និងអុីនធឺណិតមានល្បឿនយឺតជាដើម។ បញ្ហាទាំងនេះភាគច្រើនគឺបណ្តាលមកពីការជ្រើសរើសគម្រោងសេវាអុីធឺណិតដែលមិនសមាមាត្រនឹងតម្រូវការ និងការប្រើប្រាស់ជាក់ស្តែង។

បញ្ហាទាំងនេះមិនមែនជាបញ្ហាដែលមិនអាចដោះស្រាយបាននោះទេ ដោយហេតុថាការផ្គត់ផ្គង់សេវាកម្មអុីនធឺណិតនៅកម្ពុជាត្រូវបានគេមើលឃើញថាមានការកើនឡើង ដែលបានផ្តល់ជម្រើសដ៏សម្បូរបែបដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសតាមតម្រូវការរបស់ខ្លួន។ អត្ថបទនេះនឹងបង្ហាញពីជម្រើសសេវាកម្មអុីនធឺណិត ៣ គម្រោងដែលសាកសមនឹងការប្រើប្រាស់ទូទៅ និងការប្រើប្រាស់ជាលក្ខណៈអាជីវកម្ម។

១. សម្រាប់ការប្រើប្រាស់នៅគេហដ្ឋានខ្នាតតូច

២. សម្រាប់ការប្រើប្រាស់នៅគេហដ្ឋានខ្នាតធំ

៣. សម្រាប់ការប្រើប្រាស់ជាលក្ខណៈអាជីវកម្ម

បន្ថែមពីជាកត្តាមួយចំនួនខាងលើ អ្នកប្រើប្រាស់គួរតែពិចារណារអំពើគោលការណ៌ផ្សេងៗ របស់ក្រុមហ៊ុនសេវាកម្មអុីធឺណិតនិមួយៗ ដើម្បីឲ្យច្បាស់ថាការសម្រេចចិត្តរបស់លោកអ្នកត្រឹមត្រូវ។ ដូចបានជម្រាបខាងលើ ព័ត៌មាននេះគឺជាព័ត៌មានគោលដែលមិនបានរួមបញ្ចូលនូវការផ្តល់ជូនពិសេស ឬកម្មវិធីប្រូម៉ូសិនឡើយ។ ដើម្បីកាន់ច្បាស់ សូមសិក្សាព័ត៌មានលម្អិតនៅក្នុងគេហទំព័រក្រុមហ៊ុនផ្តល់សេវាកម្មអុីនធឺណិតនិមួយៗមុននឹងសម្រេចចិត្តធ្វើការជ្រើសរើស។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version