ប្រែក្លាយ Select ទៅជា Select2 ដែលមានមុខងារសំបូរបែប
នៅក្នុង HTML ការកំណត់ការជ្រើសរើសអ្វីមួយ ទាំងជ្រើសតែមួយឬជ្រើសរើសច្រើន គឺត្រូវបានគេគំណត់ជាមួយ Select ។ តែ Select មិនអាចមានមុខងារច្រើនជាងនេះ ហើយមានការលំបាកក្នុងការចនាទៅតាមសេចក្តីត្រូវការ ផ្សេងៗបាន។ ដើម្បីដោះស្រាយបញ្ហានេះ មានកម្មវិធីយោង (Library) របស់ Jquery មួយ ដែលអាចប្រែក្លាយ Select អោយមានមុខងារសំបូរបែប និងអាចរចនាទៅតាមតំរូវការបាន។
Select2 អាចផ្តល់លទ្ធភាពអោយអ្នកប្រើធ្វើការស្វែងរកអ្វីមួយមុនធ្វើការជ្រើសរើស អាចទាញទិន្នន័យពី Server តាមតំរូវការជាក់ស្តែង អាចរចនាទិន្នន័យនៅក្នុង Select អាចង្ហាញជាក្រុមជាដើម។
១) ស្វែងរកអ្វីមួយមុនធ្វើការជ្រើសរើស និងការបង្ហាញជាក្រុម
២)ទាញទិន្នន័យពី Server តាមតំរូវការជាក់ស្តែង
៣) រចនាការជ្រើសរើសនិងបង្ហាញទិន្នន័យ
ចំពោះរបៀបប្រើសូមមើលឧទាហរណ៍ខាងក្រោម៖
តំបូងអ្នកត្រូវកំណត់ កម្មវិធីយោង (Library) របស់ Select2 និង Jquery ជាមុនសិនដូចនៅក្នុងបន្ទាត់ទី ៥ ទី១៦ និង ទី១៧។ បន្ទាប់មកសរសេរជំរើសនៅក្នុង select ដូចនៅបន្ទាត់ពី១០ដល់១៤។ ហើយអ្នកប្រែក្លាយ Select ទៅជា Select2 តាមរយៈកូតនៅបន្ទាត់ទី២០។