
ការបង្កើតគំនូរជីវចលគឺជារឿងដែលលំបាក ហើយស្មុគស្មាញ។ ដើម្បីបង្កើតគំនូរជីវចលដែលមានគុណភាពល្អចាំបាច់ត្រូវប្រើកម្មវិធីកុំព្យូទ័រមកជំនួយ។ ក្នុងអត្ថបទនេះខ្ញុំនឹងលើកយកកម្មវិធីមួយដែលក្រុមហ៊ុន ផលិតគំនូរជីវចលល្បីធ្លាប់ប្រើដើម្បីផលិតរឿងគំនូរជីចល។
OpenToonz គឺជាកម្មវិធីសំរាប់បង្កើតគំនូរជិវចល 2D។ កម្មវិធីនេះត្រូវបានគេផ្សព្វផ្សាយកូដជាសាធារណៈដោយអនុញ្ញាតសិទ្ធប្រើជា BSD License និងអាចត្រូវបានគេយកមកប្រើដោយមិនគិតថ្លែ។
OpenToonz ជាកម្មវិធីដែលដើមឡើយមានឈ្មោះថា Toonz បង្កើតដោយក្រុមហ៊ុនអុីតាលី Digital Video ហើយកែសំរូលដោយក្រុមហ៊ុនជប៉ុន Studio Ghibli ។ ក្រុមហ៊ុនជប៉ុន Dwango បានទិញកម្មវិធី Toonz ពី Digital Video ហើយសំរេចផ្សព្វផ្សាយកូដជាសាធារណៈ ដោយដាក់ឈ្មោះជា OpenToonz ។
Studio Ghibli គឺជាក្រុមហ៊ុនផលិតរឿងគំនូរជីវចលដ៏ល្បីនៅប្រទេសជប៉ុន។ ខាងក្រោមគឺជារឿងល្បីៗមួយចំនួន ដែលក្រុមហ៊ុន Studio Ghibli ប្រើកម្មវិធី Toonz ផលិត។
១) Princess Mononoke

២) Howl’s Moving
៣) Spirited Away