កុំព្យូទ័រ Linux ឈ្មោះ Omega2 មានតំលៃ៥ដុល្លារ ហើយមាន​ Wi-Fi

ហាដវែ (Hardware) មានការវិវត្តជារៀងរាល់ថ្ងៃដែលមានទំហំកាន់តែតូចទៅៗ ហើយមុខងារនិងសមត្ថភាព កាន់តែច្រើននិងខ្លាំងឡើងៗ។ ជាក់ស្តែង ហាដវែឈ្មោះ Omega2 ដែលមានគំរោងនឹងចេញលក់នាពេលខាងមុខនេះ គឺមានតំលៃត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ តែមានសមត្ថភាពដូចកុំព្យូទ័រ១គ្រឿង។

Omega2 បង្កើតដោយក្រុមហ៊ុន Onion មាន Wi-Fi មកជាមួយដែលអាចជា ហាដវែ (Hardware) មួយដែលមានបច្ចេកទេសចុងក្រោយសំរាប់ប្រើលើផ្នែក គ្រប់គ្រងនិងបញ្ជារសំភារៈផ្សេងៗ (IoT)។ ខាងក្រោមគឺលក្ខណៈនិងមុខងារសំខាន់ៗមួយចំនូនរបស់ Omega2។

១)  Omega2 មានមុខងារជាកុំព្យូទ័រ៖  Omega2 មានប្រព័ន្ធប្រតិបត្តការ Linux ដែលអាចប្រើជា Server ។ប្រព័ន្ធប្រតិបត្តការ FreeBSD ក៏អាចដំណើរការលើ Omega2 បានដែរ។

 

២) មានភាសាកុំព្យូទ័រជាច្រើនដូចជា Ruby Python PHP Node.JS C++ ដែលអាចប្រើសំរាប់សរសេរកម្មវិធីផ្សេងៗប្រតិបត្តិលើ Omega2។

 

៣)  តាមរយៈ Onion Cloud គេអាចសរសេរកម្មវិធី បញ្ជារ Omega2 ពីទីកន្លែងណាក៏បាន ដែលបង្កភាពងាយស្រួលដល់ការធ្វើបច្ចុប្បន្នភាពឬគ្រប់គ្រងកម្មវិធីណាមួយ។