ក្រុមហ៊ុន Microsoft ផ្សព្វផ្សាយកូដ កម្មវិធី PowerShell ជាសាធារណៈ

កាលពី ថ្ងៃ១៨ ខែសីហាឆ្នាំ២០១៦ ក្រុមហ៊ុន Microsoft ផ្សព្វផ្សាយកូដ កម្មវិធី PowerShell ជាសាធារណៈ។ កន្លងមក កម្មវិធី PowerShell អាចដំណើរការតែនៅលើប្រព័ន្ធប្រតិបត្តិការ Windows តែប៉ុណ្ណោះ តែពេលនេះ កម្មវិធីនេះ ក៏អាចប្រើបាននៅលើ ប្រព័ន្ធប្រតិបត្តិការ Ubuntu CentOS និង OS X។

តើកម្មវិធី PowerShell ជាអ្វី

កម្មវិធី MS-DOS ត្រូវបានគេស្គាល់ច្រើននៅប្រព័ន្ធប្រតិបត្តិការ Windows មុនៗ។ នៅឆ្នាំ ២០០២ ក្រុមហ៊ុន Microsoft ចាប់បង្កើតកម្មវិធីឈ្មោះ Microsoft Shell ដែលមានមុខងារច្រើនជាង MS-DOS ហើយនៅឆ្នាំ ២០០៥ កម្មវិធី Microsoft Shell ត្រូវបានគេដូរឈ្មោះមកជា PowerShell។  ខាងក្រោមគឺការប្រៀបធៀប Command មួយចំនួនរបស់ PowerShell និងកម្មវិធីផ្សេងទៀតដែលមានរូចហើយ។

powershell

តើកម្មវិធី PowerShell ប្រើបានអ្វីខ្លះ?

កម្មវីធីនេះត្រូវបានគេប្រើសំរាប់គ្រប់គ្រងប្រព័ន្ធប្រតិបត្តិការ (OS) ទាំងមូលដោយប្រើប្រាស់ Commands ដូចខាងលើ និងអាចប្រើសំរាប់ ត្រួតពិនិត្យនិងប្រតិបត្តិ កម្មវិធីផ្សេងទៀតដោយស្វ័យប្រវត្តិតាមពេលកំណត់ណាមួយ (Task Manager)។