ចញ្ចៀនដែលអាចប្រាប់ពី ចង្វាក់បេះដូងគូស្នេហ៏
HB Ring គឺជាម៉ាកជញ្ចៀនដែលបង្កើតដោយ The touch ដែលជាលទ្ធផលនៃការស្រាវជ្រាវរយៈពេលប្រហែល ២ឆ្នាំកន្លះដោយមានចូលរួមពីក្រុមហ៊ុនផលិតពីប្រទេស ឆេក ស្វីស អាឡឺម៉ង់ និងជប៉ុន។ ចញ្ចៀននេះអាចប្រាប់ពី ចង្វាក់បេះដូងគូស្នេហ៏ពេលណាក៏បាន។
ជញ្ចៀននេះត្រូវបានគេបង្កើតដោយប្រើបច្ចេកទេសទំនើប និងស្មុគស្មាញ។ ក្រុមហ៊ុនអាឡឺម៉ង់គឺជាអ្នករចនាម៉ូតរបស់ ជញ្ជៀននេះ។ជញ្ចៀននេះគឺសំរាប់គូស្នេហ៏ដែលស្រលាញ់គ្នាខ្លាំងហើយពិបាកក្នុងការរស់ឆ្ងាយពីគ្នា។
ចំពោះរបៀបប្រើ តំបូងត្រូវទាញយក (Download) កម្មវិធីស្មាតហ្វូនសំរាប់ប្រើជាមួយ HB Ring រូចហើយភ្ជាប់ជញ្ជៀន ជាមួយកម្មវិធីនោះតាមរយៈ Bluetooth ។ ចុងក្រោយត្រូវភ្ជាប់ជាមួយគូស្នេហ៏ម្ខាងទៀត។
តំលៃកុំម៉ង់ទុកមុនគឺ $1,495.00 ក្នុងជញ្ចៀនមួយ ហើយតំលៃសំរាប់មួយគូរគឺ $2,990.00។