កម្មវិធីសរសេរកូដដែលពេញនិយម

អ្នកអភិវឌ្ឍន៏កម្មវិធីទាំងអស់រមែងជ្រើសរើសកម្មវិធីសរសេរកូដណាដែលងាយស្រួលប្រើ មានមុខងារច្រើន ប៉ុន្តែស្រាលមិនសូវត្រូវការអង្គចងចាំច្រើនមិនធ្វើឲ្យមានការពិបាកសរសេរកូដ។ ខាងក្រោមនេះ ខ្ញុំនឹងលើកយកកម្មវិធីសរសេរកូដមួយចំនួនដែលអាចទាញយកមកប្រើបានដោយឥតគិតថ្លៃ មានមុខងារច្រើន ហើយ ងាយស្រួលប្រើថែមទៀត ។

Notepad++

Notepad ++ គឺជាកម្មវិធីសរសេរកូដមួយដែលមានទំហំតូច តែមានមុខងារច្រើនដែលអាចមានច្រើនភាសា។  មុខងាររបស់វា៖ ស្វែងរកពាក្យ និង ជំនួសពាក្យចួលបានយ៉ាងងាយស្រួល ផែនទីនៃឯកសារ, ការបំពេញពាក្យ បំពេញFunction ដោយស្វ័យប្រវត្តិុំ, ពង្រីកពង្រួមអក្សរបាន និងការកំណត់ចំណាំ។

Atom

Atom គឺជាកម្មវិធីសរសេរកូដដែលទាន់សម័យ, ងាយស្រួលប្រើ, វាជាឧបករណ៍មួយ ដែលអ្នកអាចធ្វើការកំណត់មុខងារបានដោយ មិនបាច់ប៉ះរចនាសម្ព័ន្ធដើម។ Atom អាចដំណើរការបានទាំងលើ Windows, Linux និង OS X។ Atom មានកម្មវិធីបន្ថែម (Packages) ផ្សេងៗទៀតដែលអាចជួយសំរួលអ្នកសរសេរកូដ ដូចជាកម្មវិធីបញ្ជូននិងគ្រប់គ្រងឯកសារតាមរយៈ FTP Git ជាដើម។

Visual Studio Code

Visual Studio Code គឺជាកម្មវិធីដែលបង្កើតដោយក្រុមហ៊ុន Microsoft ហើយអ្នកអាច ទាញយកមកប្រើដោយមិនគិតថ្លៃ និង អាចដំណើរការបានទាំងលើ ប្រព័ន្ធប្រតិបត្តិការ Windows, Linux និង OSX។ Visual Studio Code ត្រូវបានគេបង្កើតដោយប្រើបច្ចេកវិទ្យា  Electron ដូចកម្មវិធី Atom ដែរហើយអាចប្រើប្រាស់ភាសាដែលបង្កើតដោយក្រុមហ៊ុន Microsoft ដូចជា C# Visual Basic ជាដើម

Brackets

Brackets ជាកម្មវិធីនិពន្ធអត្ថបទទំនើបមួយដែលអាចឲ្យអ្នកងាយស្រួលក្នុងការរចនានៅលើកម្មវិធី Browser ។ វាត្រូវបានបង្កើតឡើងយ៉ាងហ្មត់ចត់សម្រាប់អ្នករចនា និងអ្នកអភិវឌ្ឍន៍វែបសាយ (Front-end Developer)។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version