តំបូងឡើយអត្ថបទព័ត៌មានផ្សេងៗត្រូវបានបង្កើតសំរាប់មើលនៅលើកុំព្យូទ័រ។ តែក្រោយមកដោយសារបច្ចេកទេស ផ្នែកទូរស័ព្ទដៃមានការរីកចំរើន ហើយចំនួនអ្នកប្រើទូរស័ទ្ទដៃក៏មានចំនួនកាន់តែច្រើន នោះតំរូវអោយធ្វើយ៉ាងណា អោយអត្ថបទព័ត៌មានអាចមើលនៅលើទូរស័ទ្ទដៃ ឬស្មាតហ្វូនបាន ហើយលឿន។ អត្ថបទនេះនឹងបង្ហាញពី បច្ចេកទេសដើម្បីធ្វើដូចនេះ។
បច្ចុប្បន្នមានបច្ចេកទេសពីរដែលជួយពន្លឿនការបង្ហាញអត្ថបទនៅលើស្មាតហ្វូន បច្ចេកទេសទី១ហៅថា Instant Articles ដែលបង្កើតដោយ ក្រុមហ៊ុនហ្វេសបុក និងបច្ចេកទេសទី២ហៅថា Accelerated Mobile Pages (AMP) ដែលបង្កើតដោយក្រុមហ៊ុន Google។
Instant Articles
ហ្វេសបុក បង្កើតបច្ចេកទេសនេះឡើងដើម្បីអោយអ្នកសរសេរអត្ថបទផ្សេងៗដែលចែករំលេកតាមបណ្តាយហ្វេសបុក អាចបង្ហាញអត្ថបទបានលឿននៅលើកម្មវិធីទូរស័ព្ទរបស់ហ្វេសបុក។ ដូចនេះដើម្បីមើលអត្ថបទដូចនេះបាន អ្នកអានត្រូវតំឡើងកម្មវិធីទូរស័ព្ទ របស់ហ្វេសបុកជាមុនសិន។ ចំពោះអ្នកសរសេរអត្ថបទហើយចង់ផ្សព្វផ្សាយអត្ថបទ តាមបច្ចេកទេសនេះ សូមទៅកាន់ វេបសាយនេះ ហើយធ្វើតាមការណែនាំនៅក្នងវេបសាយនោះ។
Accelerated Mobile Pages (AMP)
គឺបច្ចេកទេសដែលបង្កើតដោយ Google ក្នុងគោលបំណងដូចដែរ Instant Articles។ បច្ចុប្បន្នក្រុមហ៊ុនល្បីៗជាច្រើន ប្រើប្រាស់បច្ចេកទេសនេះ ដូចជា Google Hatena LinkedIn Medium Nuzzel Pinterest Reddit Twitter ជាដើម។ សូមទៅកាន់ទំព័រនេះប្រសិនបើចង់ដឹងក្រុមហ៊ុនណាខ្លះដែលប្រើបច្ចេកទេសនេះ។ ចំពោះអ្នកសរសេរអត្ថបទ ហើយចង់ផ្សព្វផ្សាយអត្ថបទ តាមបច្ចេកទេសនេះ សូមទៅកាន់ វេបសាយនេះ ហើយធ្វើតាមការណែនាំនៅក្នងវេបសាយនោះ។