ព័ត៌មាន

ភាសាកុំព្យូទ័រល្អបំផុតចំនួន១០ ដែលអ្នកគួរសិក្សា

បច្ចុប្បន្នអ្នកសិក្សាភាសាកុំព្យូទ័រមានជម្រើសច្រើនណាស់ក្នុងការជ្រើសរើសភាសាណាមួយដែលត្រូវនឹងតម្រូវការរបស់ខ្លួន ត្បិតភាសានិមួយៗសុទ្ធតែមានលក្ខណៈពិសេស និងឯកទេសរៀងៗខ្លួន។ ដូច្នេះហើយទើបគ្រឹស្ថានអប់រំភាគច្រើនសម្រេចបញ្ចូលកម្មវិធីសិក្សាភាសាកុំព្យូទ័រត្រឹមកម្រិតមូលដ្ឋាន ជាច្រើនភាសា ដើម្បីឲ្យអ្នកសិក្សាអាចស្វែងយល់អត្ថប្រយោជន៍នៃភាសានិមួយៗមុននឹងសម្រេចចិត្តសិក្សាសុីជម្រៅលើភាសាណាមួយ។

កម្មវិធីកុំព្យូទ័រ

វិភាគ និងបកស្រាយទិន្ន័យយ៉ាងងាយស្រួលជាមួយ PSPP

PSPP គឺជាកម្មវិធីវិភាគទិន្ន័យបែប Open Source មួយដែលមានភាពងាយស្រួល និងមានលក្ខណៈពិសេសជាច្រើន។ កម្មវិធីមួយនេះអាចសន្សំសំចៃពេលវេលារបស់អ្នកប្រើប្រាស់បានជាយ៉ាងច្រើនដោយការវិភាគមានលក្ខណៈស្វ័យប្រវត្តិស្ទើរតែទាំងស្រុង ហើយទៀមទារអន្តរាគមន៍ពីអ្នកប្រើប្រាស់់តិចតួចបំផុត។ ម្យ៉ាងទៀត PSPP បាននាំមកជាមួយទាំង UI និង Command Line ដែលអ្នកប្រើប្រាស់អាចជ្រើសរើសបានតាមតម្រូវការ។

កម្មវិធីកុំព្យូទ័រ

បង្កើតបទភ្លេងនៅលើ Browser យ៉ាងងាយស្រួលជាមួយ BlokDust

ការបង្កើតបទភ្លេងគឺជាលក្ខណៈឌីជីថលដោយប្រើភាសាកុំព្យូទ័រ អាចនឹងជួបប្រទះបញ្ហាមួយចំនួននៅពេលដែលអ្នកមិនមានជំនាញខាងសរសេរកូដ ហើយមិនអាចដោះស្រាយបញ្ហាបាននៅពេលកូដរបស់អ្នកបង្កើតកំហុសណាមួយ។ កត្តានេះធ្វើឲ្យការបង្កើតបទភ្លេងចំណាយពេលកាន់តែច្រើន និងផ្តល់ភាពស្មុគស្មាញខ្លាំងដែលឈានដល់ការបាត់បង់ផលិតភាព។ ដូច្នេះហើយទើប BlokDust ត្រូវបានបង្កើតឡើងដើម្បីសម្រួលកិច្ចទាំងនេះ ដោយអនុញ្ញាត្តិឲ្យអ្នប្រើប្រាស់អាចបង្កើតបទភ្លេងបានយ៉ាងងាយស្រួលដោយគ្មានការសរសេរកូដអ្វីឡើយ។

ភាសា​កុំព្យូទ័រ

បង្កើតបទភ្លេងជាមួយ Javascript

កន្លងមកការប្រើប្រាស់ភាសា Javascript គឺផ្តោតទៅលើការរចនាឲ្យមានភាពរស់រវើក និងការបន្ថែមភាពងាយស្រួលចំពោះអ្នកប្រើប្រាស់នៅលើគេហទំព័រមួយ។ ប៉ុន្តែភាសាដ៏មានឥទ្ធិពលមួយនេះអាចធ្វើអ្វីៗបានលើសពីនេះទៅទៀត។ ជាក់ស្តែង Tone.js ដែលត្រូវបានបង្កើតឡើងដោយពឹងផ្អែកលើភាសា Javascript គឺជា Web Audio framework ដែលអាចបង្កើតជាបទភ្លេងនៅលើ Browser បាន។ គោលបំណងនៃការប្រើប្រាស់កម្មវិធីនេះ គឺដើម្បីបង្កើតជាកម្មវិធីបង្កើតតន្រ្តីជាលក្ខណៈ Web-based ដែលអ្នកប្រើប្រាស់អាចជា តន្រ្តីករ និងអ្នកបង្កើតបទភ្លេងតាមកុំព្យូទ័រ។

កម្មវិធីកុំព្យូទ័រ

បង្កើតជីវចលសំរាប់អក្សរ ឬរូបភាពជាមួយ Animate.CSS

ដើម្បីធ្វើអោយវេបសាយអោយរស់រវើក និងមានភាពទាក់ទាញ ការបង្កើតជីវចលសំរាប់អក្សរ រូបភាព ឬផ្នែកណាមួយនៅក្នុងវេបសាយ គឺជារឿងចាំបាច់។ អត្ថបទនេះបង្ហាញពីរបៀបបង្កើតជីវចលជាមួយនឹង Animate.CSS។

កម្មវិធីកុំព្យូទ័រ

របៀបផ្លាស់ប្តួរទិន្នន័យ តាមបែបទំរង់ JSON

ឧបមាថាមានកម្មវិធីឈ្មោះ ក បង្កើតដោយភាសាកុំព្យូទ័រ PHP ហើយ កម្មវិធី ខ បង្កើតដោយភាសាកុំព្យូទ័រ Javascript ហើយ អ្នកចង់ផ្លាស់ប្តូរទិន្នន័យរវាងកម្មវិធី ក និងខ។  

កម្មវិធីកុំព្យូទ័រ

ទាញយកទិន្នន័យផ្សេងៗ តាមរយៈ oEmbed

oEmbed គឺជាទំរង់ទិន្នន័យ (format) ដែលទទួលបានពីក្រុមហ៊ុនផ្តល់សេវាកម្មផ្សេងៗដូចជា វីដេអូ  រូបថត។ គេអាចយកទំរង់ទិន្នន័យដែលទទួលបានមកប្រើតាមសេចក្តីត្រូវការដូចជា បង្ហាញលើវេបសាយឬកម្មវិធីណាមួយ។ 

កម្មវិធីកុំព្យូទ័រ

រៀបចំរចនាដ្យាក្រាមសំរាប់ បង្កើតកម្មវិធី ជាមួយ Draw.io

ការរៀបចំរចនារូបរាងខាងក្រៅរបស់កម្មវិធីកុំព្យូទ័រ ឬរចនាសម្ព័នទិន្នន័យ គឺជាកិច្ចការចាំបាច់មួយ មុននឹងចាប់ផ្តើមសរសេរកូដ។ ដ្យាក្រាមផ្សេងៗដូចជា Unified Modeling Language (UML) Entity Relation (ER) និង Flowchart ជាដើម ត្រូវបានគេប្រើសំរាប់រចនារូបរាងខាងក្រៅរបស់កម្មវិធីកុំព្យូទ័រ។

ព័ត៌មាន

បញ្ជូន ទទួលប្រាក់តាមប្រព័ន្ធអុីនធឺណិត ហើយអាចដកប្រាក់នៅប្រទេសកម្ពុជា

បច្ចុប្បន្នមានក្រុមហ៊ុនក្នុងស្រុកមួយចំនួន បាននិងកំពុងផ្តល់សេវាកម្មបញ្ជូនទទួលប្រាក់តាមប្រព័ន្ធអីុនធឺណិត។ មានធនាគារក្នុងស្រុកពីរ Cathay United Bank (អតីតធនាគារ SBC) និងធនាគារ ACLEDA Bank ដែលអាចទទួលការទូទាត់ប្រាក់តាមរយៈ Visa ឬ Master Card ជាដើម តែតំលៃប្រើប្រាស់សេវាមានតំលៃថ្លៃ ថែមទាំងត្រូវបងថ្លៃប្រចាំខែយ៉ាងតិច៣០ដុល្លារ និងតំរូវអោយមានប្រាក់ក្នុងធនាគាររាប់ពាន់ដុល្លារ។

OS

តើមានមុខងារអ្វីខ្លះនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ជំនាន់ថ្មី?

Android គឺជាប្រព័ន្ធប្រតិបត្តិការសម្រាប់ស្មាតហ្វូនដ៏ធំមួយដែលសម្បូរទៅដោយមុខងារពិសេសៗ និងកម្មវិធីដែលដាក់ឲ្យទាញយកដោយឥតគិតថ្លៃជាច្រើន។ ប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Google មួយនេះបានក្លាយជាជម្រើសរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ថ្នាក់ពិភពលោកធំៗជាច្រើនដូចជា Samsung, Sony, LG, Huawei, HTC … ជាដើម។