ស្វែងយល់ពី Error Handling នៅក្នុង Python

ការសរសេរកូដដើម្បីបង្កើតកម្មវិធីអ្វីមួយគឺមិនអាចជៀសផុតពីការជួបប្រទះនូវ កំហុស (Error) នោះទេ។ ជាពិសេសកំហុសទាំងនោះច្រើនកើតឡើងចំពោះ កម្មវិធីដែលមានមុខងារច្រើន និងស្មុគស្មាញ។ ប៉ុន្តែមិនមែនមានន័យថាយើងត្រូវដាក់កម្រិតសម្ថភាពរបស់កម្មវិធីយើងនោះទេ។ Error Handling គឺជាវិធីសាស្រ្តមួយ ដែលអ្នកសរសេរកូដភាគច្រើនតែងតែប្រាស់ដើម្បីបញ្ជាឲ្យកូដរបស់គេធ្វើអ្វីមួយនៅពេលដែលជួបកំហុស។ អត្ថបទនេះនឹងបង្ហាញពី Error Handling នៅក្នុងភាសា Python ដោយប្រើ Try-Exception Statement ។

ដើម្បីប្រើប្រាស់ Statement ទាំងពីរនេះនៅក្នុងកូដឲ្យមានប្រសិទ្ធិភាព អ្នកគួរយល់នូវមុខងាររបស់វាសិន។

  • Try គឺសំដៅទៅលើការសាកល្បង។ មានន័យថា កូដដែលនៅក្នុងប្លុក Try គឺជាកូដដែលអាចនឹងបង្កើត កំហុស ដូច្នេះយើងចង់សាកល្បង Run វាដើម្បីចាប់នូវកំហុសដែលអាចកើតមាន។
  • Exception គឺសំដៅលើករណីលើកលែង។ ជាធម្មតាពេលដែលមានកំហុសកំឡុងពេល Run កម្មវិធីនោះនឹងត្រូវបានបិទរួចបង្ហាញនូវប្រភេទកំហុសដែលបានកើតមាន។ កូដដែលក្នុងប្លុក Exception គឺជាករណីពិសេសដែលយើងកំណត់ឲ្យកម្មវិធីនោះធ្វើអ្វីមួយជំនួសការបិទ ទោះជាមានកំហុសកំឡុងពេល Run ក៏ដោយ។

កូដគំរូ

ខាងក្រោមនេះគឺជាកូដនៃកម្មវិធីមួយដែលនឹងទាមទារឲ្យ អ្នកប្រើប្រាស់បញ្ចូលនូវចំនួនគត់មួយ។ ប្រសិនបើអ្វីដែលបានបញ្ចូលមិនមែនជាចំនួនគត់ទេ វានឹងបង្ហាញសារមួយ និងទាមទារឲ្យអ្នកបញ្ចូលសារជាថ្មី។

error1

ប្រសិនបើអ្នកប្រើប្រាស់ Try-Exception Statement អ្នកនឹងទទួលបានលទ្ធផលដូចខាងក្រោមៈ

tryexception

ប្រសិនបើអ្នកមិនបានប្រើ Try-Exception Statement ទេ វានិឹងបង្កើត Error ដូចខាងក្រោមៈ

tryexception2