របៀបសរសេរកូដ ផ្ញើ អ៊ីម៉េល ជាមួយនឹង ភាសា PHP

កន្លងមកអ្នកតែងតែធ្លាប់បានទស្សនានូវ គេហទំព័រ ជាច្រើនដែលបានតាំងបង្ហាញនូវ ព័ត៌មានរបស់ក្រុមហ៊ុន រឺស្ថាប័ននានា។ នៅក្នុងនោះផងដែរ តើអ្នកធ្លាប់ចាប់អារម្មណ៏អំពី ទំព័រមួយដែលមានឈ្មោះថា CONTACT រឺក៏ CONTACT US  ដែររឺទេ? ជាទូទៅ នៅក្នុងទំព័រនោះគឺតែងតែមាន ទំរង់មួយដែលអាចអោយអ្នកបំពេញនូវ ឈ្មោះ អ៊ីម៉េល ចំណងជើង និងខ្លឹមសារ ព្រមទាំងមានប៊ូតុងមួយដែលយើងតែងតែឃើញជាភាសាអង់គ្លេសថា SEND រឺក៏ SUBMIT ។

នៅក្នុងអត្ថបទនេះ យើងខ្ញុំនឹងធ្វើការបង្ហាញអំពី ការសរសេរកូដដើម្បីបង្កើត ជាទំរង់ដូចទៅនឹងទំព័រ CONTACT US ដែលលោកអ្នកធ្លាប់បានឃើញ ព្រមទាំងអាចផ្ញើ អ៊ីម៉េល បានផងដែរ ដោយប្រើប្រាស់ភាសាកូដ PHP ។

ដំណាក់កាលទី១ យើងត្រូវបង្កើត file ដែលមានឈ្មោះថា contact.php រួចសរសេរកូដដូចខាងក្រោម៖

php-email

ក្នុង file មួយនេះ គឺបង្កើតឡើងដើម្បីបង្ហាញ នូវទំរង់មួយដែលអាចអោយអ្នកធ្វើការបំពេញនូវព័ត៌មានមួយចំនួនដូចជា ឈ្មោះ អ៊ីម៉ែល ចំណងជើងនិងអត្ថបទ។

ដំណាក់កាលទី២ ត្រូវបង្កើត file ថ្មីមួយទៀត send.php ដើម្បីទទួលទិន្នន័យដែលបានបំពេញហើយបញ្ជូន៖

php-email1

ដំណាក់កាលចុងក្រោយ គឺបង្កើត file មួយទៀត success.php ដែលវានឹងធ្វើការបង្ហាញជូនលោកអ្នកនូវ សារមួយដែលបញ្ជាក់ប្រាប់លោកអ្នកថា អ៊ីម៉ែលបានផ្ញើរដោយជោគជ័យ។ សូមក្រលេកមើលកូដខាងក្រោម៖

php-email2

អ្នកនឹងឃើញពាក្យមួយឃ្លា “សួមអរគុណ! ទិន្នន័យរបស់អ្នកបានបញ្ជូនរួចហើយ។ ” នៅពេលដែលអ៊ីម៉ែលបានផ្ញើដោយជោគជ័យ។