ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ដែលអាចប្រើប្រាស់ដោយមិនគិតថ្លៃ
ក្នុងនាមលោកអ្នកជាអ្នកគ្រប់គ្រង រឺជាម្ចាស់ក្រុមហ៊ុន ម្ចាស់ជំនួញតាមបណ្ដាស្ថាប័ន អង្គការ សាលារៀន សហគ្រាស រឺក្រុមហ៊ុននានា, លោកអ្នកពិតជាចង់រៀបចំរចនាសម្ព័ន្ធ ដំណើរការ ការងារ ក៏ដូចជាការគ្រប់គ្រងបុគ្គលិកអោយមានប្រសិទ្ធភាពទៅតាមលក្ខណៈស្ដង់ដារខ្ពស់។ ពាក្យថាគ្រប់គ្រង គឺពិតជាមិនងាយស្រួលឡើយ ដូច្នេះវាតម្រូវអោយលោកអ្នកមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង។ ដោយឡែកសង្គមបច្ចុប្បន្នកំពុងមានភាពរីកចម្រើននៅក្នុងវិស័យប្រព័ន្ធព័ត៌មានវិទ្យា ហើយតម្រូវការប្រព័ន្ធ ក៏មានការកើនឡើងគួរអោយកត់សម្គាល់។ នេះក៏ដោយសារតែការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធ ពីសំណាក់អ្នកប្រើប្រាស់ ក៏ព្រោះតែប្រព័ន្ធជួយពន្លឿនល្បឿនការងារដល់ពួកគាត់។
នៅត្រង់ចំណុចនេះ យើងខ្ញុំសូមលើកឡើងនូវ ប្រព័ន្ធគ្រប់់គ្រងបុគ្គលិក ដែលត្រូវបានគេចែកចាយអោយប្រើប្រាស់នៅលើបណ្ដាញ អ៊ីនធឺណេត នាពេលបច្ចុប្បន្ននេះ ដែលមានដូចជា៖
វាជាប្រព័ន្ធគ្រប់គ្រងបុគ្គលិកដែលកំពុងតែពេញនិយម ហើយត្រូវបានក្រុមហ៊ុនជាង 200,000 កំពុងប្រើប្រាស់នាសព្វថ្ងៃនេះ ដោយសារតែ Bitrix24 មានមុខងារសំខាន់ៗជាច្រើនដែលទាក់ទងទៅនឹង ការគ្រប់គ្រង ហើយវាបានផ្ដល់ជូននូវទំហំនៃការផ្ទុកទិន្នន័យរហូតទៅដល់ 12 Users/5GB ដោយមិនគិតថ្លៃ។
វាក៏ជាប្រព័ន្ធគ្រប់គ្រងមួយដែរ ហើយវាត្រូវបានចែកជា ២គឺសេវាប្រើប្រាស់ដោយមិនគិតថ្លៃ និងគិតថ្លៃ។ ចំពោះការប្រើប្រាស់ដោយមិនគិតថ្លៃ គឺត្រូវបានអនុញ្ញាតអោយបង្កើតចំនួនបុគ្គលិករហូតទៅដល់ 75 នាក់ហើយពួកគាត់តម្រូវអោយមាន អ៊ីម៉ែល ម្នាក់មួយដើម្បីធ្វើការចុះឈ្មោះ និងអាចទទួលបានព័ត៌មាននៃការងារដែលនឹងត្រូវធ្វើប្រចាំថ្ងៃ។ ចំពោះសេវាប្រើប្រាស់ដោយគិតថ្លៃ គឺមានចំណុចពិសេសត្រង់ថា បុគ្គលិកទាំងអស់អាចទទួលបានព័ត៌មាននៃការងាររបស់ពួកគាត់ដែលនឹងផ្ញើរទៅកាន់ទូរស័ព្ទដៃផ្ទាល់។
ចំពោះ iDoneThis.com ជាប្រព័ន្ធគ្រប់គ្រងដំណើរការ ការងារ ដែលអាចអោយអ្នកគ្រប់គ្រង ងាយស្រួលពិនិត្យមើលរបាយការណ៏ការងារដែលបុគ្គលិកបានធ្វើជារៀងរាល់ថ្ងៃ។ iDoneThis.com តម្រូវអោយអ្នកប្រើប្រាស់បង់ទឹកប្រាក់ចំនួន 5 ដុល្លារក្នុងមួយខែចំពោះបុគ្គលិកម្នាក់។
WaveApps ជាប្រព័ន្ធគ្រប់គ្រងមួយ ដែលរួមបញ្ចូលនូវមុខងារនៃ គណនេយ្យ ដែលសាកសមទៅនឹងម្ចាស់អាជីវកម្ម រឺម្ចាស់ក្រុមហ៊ុនមួយចំនួនដែលពួកគាត់ដើរតួជាអ្នកគ្រប់គ្រងផង គណនេយ្យករផង។ WaveApps មានទាំងសេវាដាក់អោយប្រើដោយមិនគិតថ្លៃ និងគិតថ្លៃ ដោយសេវាប្រើប្រាស់ដោយគិតថ្លៃ តម្រូវអោយលោកអ្នកបង់នូវទឹកប្រាក់ចំនួន 9 ដុល្លារក្នុងមួយខែសម្រាប់អ្នកប្រើប្រាស់ម្នាក់។ អ្នកក៏អាចប្រើប្រាស់ WaveApps តាមរយៈទូរស័ព្ទដៃបានផងដែរ។
WebHR មានលក្ខណៈប្រហាក់ប្រហែលទៅនឹង Bitrix24 តែទាស់ត្រង់ថាវាមិនមានមុខងារមួយចំនួនដូចជា មុខងារចែករំលែកឯកសារ មុខងារគ្រប់គ្រងឯកសារ មុខងារគ្រប់គ្រងអតិថិជន និងមុខងារគ្រប់គ្រងការងារ។ ចំពោះសេវាប្រើប្រាស់ដោយមិនគិតថ្លៃ គឺអនុញ្ញាតអោយអ្នកគ្រប់គ្រងចុះឈ្មោះបុគ្គលិកបានចំនួនក្រោម 10 នាក់។ WebHR មានគម្រោងកំណត់នូវតម្លៃដ៏សមរម្យសម្រាប់អ្នកប្រើប្រាស់ដូចជា ២៥ ដុល្លារសម្រាប់ទំហំបុគ្គលិកចំនួន ២០នាក់ និង ៥០ ដុល្លារសម្រាប់ទំហំបុគ្គលិកចំនួន ៥០នាក់។