របៀបនៃការតភ្ជាប់ទៅកាន់ MySQL database ដោយប្រើប្រាស់ភាសា PHP

មុននឹងអ្នកអាចធ្វើការបង្ហាញនូវទិន្នន័យដែលបានទាញយកមកពី MySQL database នោះ ចាំបាច់បំផុត គឺអ្នកត្រូវដឹងអំពីរបៀបនៃការតភ្ចាប់ទៅកាន់ MySQL។ នៅក្នុងអត្ថបទនេះនឹងធ្វើការបង្ហាញអ្នកអំពីរបៀបធ្វើការតភ្ជាប់ ទៅកាន់ MySQL ដោយប្រើប្រាស់ភាសា PHP ។

ចំណុចចាប់ផ្ដើមដំបូងដែលអ្នកនឹងត្រូវធ្វើនោះគឺ ការតភ្ជាប់ទៅកាន់ទិន្នន័យ (database) ។ ដើម្បីធ្វើដូចនេះបាន គឺអ្នកចាំបាច់ត្រូវប្រើនូវ function មួយដែលគេអោយឈ្មោះថា mysql_connect() ។ function មួយនេះនឹងធ្វើការបញ្ជូនត្រលប់មកវិញនូវ ប្រភពព័ត៌មានមួយដែលអាចធ្វើការតភ្ជាប់ទៅកាន់មូលដ្ឋាននៃទិន្នន័យ (database connection) ។

php-mysql

នៅពេលដែលអ្នកដំណើរការ script មួយនេះ ហើយបានឃើញនូវពាក្យមួយឃ្លាសរសេរថា “Successfully” នោះមានន័យថា អ្នកបានតភ្ជាប់ទៅកាន់ database បានដោយជោគជ័យ។ ប្រសិនបើអ្នកមិនអាចតភ្ជាប់ទៅកាន់ database បានដោយជោគជ័យទេនោះ សូមអ្នកធ្វើការពិនិត្យមើលម្ដងទៀតនូវ script ដែលអ្នកបានធ្វើដំណើរការ និងត្រូវប្រាកដក្នុងថា អ្នកពិតជាបានបំពេញនូវ ពាក្យសម្ងាត់ (password), ឈ្មោះអ្នកប្រើប្រាស់ (username) និង ឈ្មោះម៉ាស៊ីន (hostname) បានត្រឹមត្រូវពិតប្រាកដមែន។

នៅពេលដែលអ្នកធ្វើការតភ្ជាប់បានដោយជោគជ័យហើយ អ្នកប្រាកដជាត្រូវការនូវ function មួយនេះគឺ mysql_select_db() ដើម្បីធ្វើការទាញយកនូវទិន្នន័យពីក្នុង database ។

ពេលនេះអ្នកបានតភ្ជាប់រួចរាល់ហើយ ដូចនេះសូមសាកល្បងដំណើរការ queries មួយចំនួន។ function ដែលប្រើដើម្បីអោយ queries មានដំណើរការនោះគឺ mysql_query() ។ function មួយនេះនឹងធ្វើការបញ្ជូននូវ ប្រភពមួយដែលធ្វើការផ្ទុកនូវ លទ្ធផលរបស់ queries ដែលហៅថា សំណុំលទ្ធផល។ mysql_fetch_array ជា function ដែលធ្វើការត្រួតពិនិត្យមើលសំណុំលទ្ធផលដែលមានលក្ខណៈជាជួរដេក។ នៅត្រង់ចំណុចនេះ query ដែលមានមានបញ្ជូននូវលទ្ធផលនោះវានឹងធ្វើការបញ្ជូនត្រលប់មកវិញជា តម្លៃ ពិត រឺក៏ មិនពិត។

វិធីដែលងាយស្រួលបំផុតក្នុងការទាញយកទិន្នន័យជាជួរដេកទាំងអស់នោះបាន គឺការប្រើប្រាស់ while loop ។ សូមក្រលេកមើលកូដខាងក្រោមនេះ ៖

php-mysql1

នៅចុងបញ្ចប់ យើងនឹងធ្វើការបិទការតភ្ជាប់ (close connection) ក្រោយពីបង្ហាញទិន្នន័យរួចរាល់ហើយ។