គំរូនៃការបង្កើតវេបសាយច្រើនភាសា ដោយប្រើប្រាស់ Jquery និង Json

ក្នុងការបងើ្កតវេបសាយ(website)ដែលអាចមើលបានច្រើនភាសាមានទម្រង់ជាច្រើនបែបច្រើនយ៉ាង។ ទម្រង់នីមួយៗមានបែបផែនខុសៗគ្នា និងការប្រើប្រាស់ទៅតាមកាលៈទេសៈផ្សេងគ្នាផងដែរ។ យើងខ្ញុំសូមលើកយកវិធីសាស្រ្ដមួយក្នុងចំណោមវិធីសាស្រ្ដទាំងនោះមកបង្ហាញលោកអ្នកអានដើម្បីធ្វើជាចំណេះបន្ថែមដល់លោកអ្នក។

វិធីសាស្រ្ដមួយនេះតម្រូវឲ្យលោកអ្នកមានចំណេះដឹងជាមូលដ្ឋានអំពី៖

  • HTML
  • Jquery
  • Json

ខាងក្រោមនេះជាកូដជាមួយនឹងការបកស្រាយបញ្ជាក់៖

១. សរសេរកូដ HTML ដែលប្រើប្រាស់ Jquery Library រួចបង្កើតប៊ូតុងភាសាចំនួនពីរ គឺភាសាខ្មែរ និងភាសាអង់គ្លេស បន្ទាប់មកបង្កើតធាតុដែលយើងត្រូវបកប្រែ។ ឧបមាថា home, about, contact គឺជាធាតុដែលយើងត្រូវបកប្រែ។ សូមមើលកូដដែលជាឧទាហរណ៍ដូចខាងក្រោម៖

jquery-json

២. បង្កើតអញ្ញត្ដិមួួយដើម្បីផ្ទុកទិន្ន័យរបស់ភាសាសម្រាប់បកប្រែដោយឲ្យឈ្មោះថា arrLang ដែលមានពីរភាសា គឺភាសាខ្មែរ(km) និងភាសាអង់គ្លេស(en)។ នៅក្នុងភាសានីមួយៗយើងត្រូវបង្កើតធាតុដែលត្រូវបកប្រែ home, about, contact ដែលមានអត្តន័យផ្សេងៗគ្នាទៅតាមភាសានីមួយៗ។ សូមមើលកូដដែលជាឧទាហរណ៍ដូចខាងក្រោម៖

jquery-json1

៣. សរសេរកូដ Jquery សម្រាប់ធ្វើការបកប្រែនៅពេលយើងចុចលើប៊ូតុងភាសាណាមួយ។ សូមមើលកូដដែលជាឧទាហរណ៍ដូចខាងក្រោម៖

jquery-json2

ខាងក្រោមនេះជាកូដទាំងអស់៖

jquery-json3