របៀបដំឡើងXampp នៅលើប្រព័ន្ធប្រតិបត្តិការ Windows

មុននឹងបង្ហាញអ្នកទាំងអស់គ្នាអំពី ការដំឡើងXampp លើប្រព័ន្ធប្រតិបត្តិការណ៍ Windows ខ្ញុំសូមពន្យល់ជាមុនសិនថា Xampp ជាអ្វី? Xampp គឺជាបរិស្ថានអភិវឌ្ឍន៍(Development Environment) PHP ល្បីល្បាញមួយ ដែលជួយសំរួលក្នុងការតំឡើងកម្មវិធី Apache កម្មវិធីទិន្នន័យ MariaDB  និងភាសា PHP ជាមួយគ្នាតែម្តង ។

លោកអ្នកអាចទាញយកកម្មវិធី Xampp មកប្រើប្រាស់បានដោយឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅកាន់គេហទំព័របស់ Xampp ហើយជ្រើសរើសទៅតាមប្រភេទប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័ររបស់អ្នក Windows Linux ឬមួយ OS X ដូចរូបភាពខាងក្រោម។

១ ទាញយកកម្មវិធី

 

២ តំឡើងនៅលើកុំព្យូទ័ររបស់អ្នក

បន្ទាប់ពីទាញយកកម្មវិធីរួចរាល់ហើយ សូមចុចពីរដងលើ កម្មវិធីនោះដើម្បីដំឡើង ដូចរូបភាពខាងក្រោម ។

 

៣ កំណត់ទីកន្លែងដែលត្រូវតំឡើង

នៅក្នុងអត្្ថបទនេះ ខ្ញុំកំណត់យក Drive C ដើម្បីតំឡើងដូចរូបភាពខាងក្រោម។

 

បន្ទាប់មកចុច Next រហូតដល់បញ្ចប់ ហើយវានឹង បង្ហាញដូចរូបភាពខាងក្រោម ដែលបញ្ជាក់ថាអ្នកបាន ដំឡើង ដោយជោគជ័យ។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version