របៀបរក្សាទុកទិន្ន័យនៅក្នុង SQLite ជាមួយ Python

sqlite3

SQLite គឺជា Database មួយប្រភេទដែលមានលក្ខណៈពិសេសដោយឡែកពី SQL Database ឯទៀត ដោយមិនទាមទារឲ្យមាន Server និងមិនចាំបាច់ធ្វើការកំណត់នានា។ វាត្រូវបានគេប្រើប្រាស់នៅក្នុងគម្រោងតូចធំជាច្រើន។

អត្ថបទនេះនឹងបង្ហាញពីគុណសម្បតិ្តនៃ SQLite Database និងវីធីប្រើប្រាស់ SQLite3 ជាមួយភាសា Python ដើម្បីរក្សាទុកទិន្ន័យឈ្មោះ និងលេខទូរស័ព្ទរបស់ធនាគារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ដែលយើងបានទាញយកពីគេហទំព័រ កាលពីអត្ថបទមុន

គុណសម្បត្តិៈ

  • មានលក្ខណៈសាមញ្ញបំផុត ងាយសួ្រលក្នុងការសាកល្បង (Testing purpose)
  • ងាយស្រួលក្នុងការបង្ហាញទិន្ន័យនៅក្នុងកម្មវិធីផ្សេងៗ (Third party application)
  • ទិន្ន័យអាចចែករំលែក ឬប្តូរពីម៉ាស៊ីនមួយទៅម៉ាស៊ីនទៀតដោយគ្រាន់តែប្រើប្រាស់ USB Flash Drive ដូចឯកសារធម្មតាដែរ។
  • មិនតម្រូវឲ្យមាន Server ។
  • អាចធ្វើការទាញយក និងកែទិន្ន័យតែមួយពីកម្មវិធីច្រើន ក្នុងពេលតែមួយ។
  • មានល្បឿនលឿន និងមានភាពជាក់លាក់។ល។

ការតំឡើងៈ

 សូមចូលទៅ Command Prompt ឬ Terminal រួចវាយនូវ Command ខាងក្រោមៈsql1

ការប្រើប្រាស់ៈ

ខាងក្រោមនេះជាកូដគំរូមួយដែលបង្ហាញពីការប្រើប្រាស់ SQLite3 ជាលក្ខណៈមូលដ្ឋានៈsql2

ខាងក្រោមនេះគឺឧទាហរណ៍នៃការរក្សាទុកទិន្ន័យដែលទាញយកពីគេហទំព័រ មកផ្ទុកក្នុង Database:sql3

  • ដោយកូដខាងលើមានការប្រើប្រាស់នូវកម្មវិធី Scrapy ដើម្បីទាញយកទិន្ន័យពីគេហទំព័រ ដូច្នេះដើម្បី Run វាអ្នកត្រូវស្វែងរក Folder របស់វានៅក្នុង Terminal ឬ Command Prompt រួចវាយ Command ខាងក្រោមៈ

sql4

បន្ទាប់ពី Run កូដខាងលើរួចហើយ សូមចូលទៅមើល Database របស់អ្នកដោយប្រើកម្មវិធីណាមួយ អ្នកនឹងទទួលបានលទ្ធផលដូចខាងក្រោមៈ

sqlite3

លោកអ្នកក៏អាចមើល Database បានតាមរយៈ Python កូដខាងក្រោមៈsql5