អ្វីទៅដែលហៅថា Content Delivery Network (CDN)?
Content Delivery Network (CDN) គឺជាបណ្តាញមួយដែលចែកចាយឯកសារផ្សេងៗ ទៅកាន់អ្នកមើលវេបសាយ ដោយពឹងផ្អែកទៅលើទីតាំងភូមិសាស្ដ្ររបស់អ្នកមើលវេបសាយ។ ការធ្វើដូចនេះគឺ អាចអោយកម្មវិធីមើលវេបសាយ ទាញយកទិន្នន័យមកបង្ហាញពីកន្លែងជិតបំផុត។
ឯកសារដែលផ្ទុកនៅលើបណ្តាញ CDN ត្រូវបានគេយកទៅរក្សាទុកទៅកន្លែងផ្សេងៗទូទាំងពិភពលោកដើម្បី ងាយស្រួលចែកចាយទៅតាមតំរូវការ របស់អ្នកមើលវេបសាយ។ ឯកសារដែលផ្ទុកនៅលើបណ្តាញ CDN បានមាន ដូចជា រូបភាព វីដេអូរ សំលេង Javascript CSS HTML PDF ជាដើម។ ការប្រើប្រាស់ CDN គឺក្នុងគោលបំណងធ្វើឲ្យ វេបសាយដើរលឿនជាងមុននិងអាចជួយកាត់បន្ថយឬទប់ស្កាត់ ពីការវាយប្រហារតាមរយៈ DoS ផ្សេងៗបានផងដែរ។ ដើម្បីប្រើប្រាស់បណ្តាញ CDN ត្រូវធ្វើដូចម្តេច?
១ លោកអ្នកត្រូវទិញសេវាកម្មផ្តល់បណ្តាញ CDN
បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើននៅលើពិភពលោកដែលផ្តល់សេវាកម្មនេះ។ ខាងក្រោមនេះគឺជាក្រុមហ៊ុនមួយចំនួន ដែលអ្នកអាចជ្រើសរើបាន។ តែចំនុចសំខាន់ដែលត្រូវជ្រើសរើសគឺ ត្រូវពិនិត្យមើលថាក្រុមហ៊ុនណាដែលមាន ទីកន្លែងចែកចាយច្រើន និងមានផ្តល់សេវាកម្មជួយការពារសុវត្ថិភាពផ្សេងៗ។
រូបភាពពន្យល់ពីបណ្តាញ CDN របស់ Cloudflare
២ រៀបចំផ្នែកវេបសាយរបស់អ្នក
ដោយសាររាល់ឯកសាររបស់អ្នកត្រូវផ្ទុកនៅតាមបណ្តាញ CDN ដូចនេះរាល់ការប្រើប្រាស់រូបភាព សំលេង វីដេអូរ ឬឯកសារផ្សេងៗនៅលើវេបសាយ អ្នកត្រូវភ្ជាប់ចេញពីបណ្តាញរបស់ CDN។ ធម្មតានៅពេលអ្នកទិញសេវាកម្ម CDN ពីក្រុមហ៊ុន នោះក្រុមហ៊ុននឹងប្រាប់ពីរបៀបភ្ជាប់។ ខាងក្រោមគឺជាឧទាហរណ៍មួយចំនួនពីរបៀបភ្ជាប់ឯកសារ៖