ការទូទាត់ប្រាក់សំរាប់វេបសាយ e-commerce ក្នុងប្រទេសកម្ពុជា

ការលក់ផលិតផលអនឡាញកំពុងត្រូវបានចាប់អារម្មណ៍ពីបណ្តាហាងផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ ដើម្បីធ្វើអោយ ការលក់ផលិតផលអនឡាញដំណើរទៅស្រួល លុះត្រាតែមានសេវាកម្មទូទាត់ប្រាក់អនឡាន ដែលអាចអោយអតិថិជន ធ្វើការបង់ប្រាក់ដោយផ្ទាល់។ អត្ថបទនេះនឹងបង្ហាញពីក្រុមហ៊ុនមួយចំនួន ដែលផ្តល់សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធ អ៊ីនធឺណិតនៅក្រុងប្រទេសកម្ពុជា។

១ Cathay United Bank

Cathay United Bank (អតីតធនាគារ SBC) បានផ្តល់សេវាកម្ម ទូទាត់លើបណ្តាញអ៊ីនធឺណិត ជាមួយនឹងប័ណ្ណ Master Card  JCB និងVISA ។ ដើម្បីប្រើប្រាស់សេវាកម្មនេះអ្នកចំបាច់ត្រូវមានគណនេយ្យជាមួយធនាគារ។

២ ACLEDA Bank

សេវាអេស៊ីលីដាអ៊ីខុមមើស សម្រាប់ផ្តល់មធ្យោបាយឱ្យក្រុមហ៊ុន/អង្គភាព (ពាណិជ្ជករ) អាច លក់ទំនិញ-សេវាកម្ម តាមប្រព័ន្ធអ៊ីនធើណែត (Online Shopping) និងអនុញ្ញាតឱ្យអតិថិជនដែលជាម្ចាស់ប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាន អាចបញ្ជាទិញ និងទូទាត់បានភ្លាមៗ តាមប្រព័ន្ធធនាគារអេឡិចត្រូនិក ។

សេវានេះផ្តល់ជូនដល់ក្រុមហ៊ុន/អង្គភាពផ្គត់ផ្គង់ទំនិញ-សេវាកម្ម គ្រប់ប្រភេទ និងឱ្យអតិថិជនធ្វើការទិញ និង ទូទាត់ បានយ៉ាងរហ័សប្រកបដោយសុវត្ថិភាពខ្ពស់ តាមតម្រូវការគ្រប់ពេលវេលា និង គ្រប់ ទីកន្លែង ពាសពេញ ពិភពលោក។
ប័ណ្ណដែលអាចប្រើជាមួយប្រព័ន្ធអេស៊ីលីដាអ៊ីខុមមើស៖

៣ Pay&Go

Pay&Go គឺជាសេវាកម្មមួយដែលផ្តល់ជូនដោយធនាគារ ABA។ អ្នកអាចប្រើសេវាកម្មនេះជាមួយទូរស័ព្ទដៃ ហើយក៏ អាចភ្ជាប់សេវាកម្មនេះជាមួយកម្មវិធី e-commerce ផ្សេងៗបាន។

៤ WING

វីងផ្តល់ដំណោះស្រាយសម្រាប់ការទូទាត់ប្រាក់តាមអ៊ិនធឺណិតដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការផ្សេងៗតាមអ៊ីនធឺណិត។

៥ SmartLuy

គឺជាកម្មវិធីផ្តល់ដោយក្រុមហ៊ុន Smart ។ SmartLuy អនុញ្ញាតឱ្យអតិថិជនរបស់ Smart ប្រើប្រាស់សេវាកម្ម ដូចជា ការផ្ទេរប្រាក់ ការទូទាត់ឧបករណ៍ប្រើប្រាស់ ការទូទាត់វិក័យប័ត្រ និងបញ្ចូលលុយទូរស័ព្ទដៃ។ គេក៏អាចប្រើប្រាស់ សេវាកម្ម SmartLuy ដើម្បីភ្ជាប់ជាមួយកម្មវិធី e-commerce ផ្សេងៗបាន។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version