កាត់ ភ្ជាប់ ទាញយក ឯកសារ PDF ជាមួយកម្មវិធី PDFsam Basic
PDFsam Basic គឺជាកម្មវិធីគ្រប់គ្រងឯកសារPDFមួយល្អដែលអាចប្រើជាមួយប្រព័ន្ធប្រតិបត្តិការ Windows, Mac OS, Linux។ អ្នកអាចទាញនិងតំលើងកម្មវិធីពីកន្លែងនេះ។ មុខងារសំខាន់ៗរបស់កម្មវិធី PDFsam Basic នេះមានដូចខាងក្រោម៖
១ ភ្ជាប់ឯកសារ PDF ច្រើនបញ្ជូលគ្នា
កម្មវិធីនេះផ្តល់លទ្ធភាពអោយអ្នកអាចបញ្ជូលឯកសារ PDF ផ្សេងៗ មកជាឯកសារ PDF តែមួយ។ ហើយបង្កើត មាតិការសំរាប់ឯកសារដែលបានបញ្ជូលគ្នារួចហើយ។ ក្រៅពីនេះអ្នកក៏អាចបញ្ជូលឯកសារ តាមទំព័រសេសឬគូរ។
២ កាត់ឬទាញយកឯកសារ PDF
កម្មវិធីនេះអាចជួយកាត់ផ្តាច់ឯកសារ PDF តាមការកំណត់ទំព័រណាមួយចេញពីគ្នា ហើយក៏អាចទាញយក ឯកសារមួយផ្នែកណាមួយចេញពី ឯកសារដើមបានផងដែរ។
៣ បង្វិលឯកសារ PDF
អ្នកអាចបង្វិលពីលើទៅក្រោម ពីឆ្វេងទៅស្តាំឯកសារ PDF តាមរយៈទំព័រណាមួយ ឬឯកសារទាំងមូល។