កាត់ ភ្ជាប់ ទាញយក ឯកសារ PDF ជាមួយកម្មវិធី PDFsam Basic

PDFsam Basic គឺជាកម្មវិធីគ្រប់គ្រងឯកសារPDFមួយល្អដែលអាចប្រើជាមួយប្រព័ន្ធប្រតិបត្តិការ Windows, Mac OS, Linux។ អ្នកអាចទាញនិងតំលើងកម្មវិធីពីកន្លែងនេះមុខងារសំខាន់ៗរបស់កម្មវិធី PDFsam Basic នេះមានដូចខាងក្រោម៖

១ ភ្ជាប់ឯកសារ PDF ច្រើនបញ្ជូលគ្នា

កម្មវិធីនេះផ្តល់លទ្ធភាពអោយអ្នកអាចបញ្ជូលឯកសារ PDF ផ្សេងៗ មកជាឯកសារ PDF តែមួយ។ ហើយបង្កើត មាតិការសំរាប់ឯកសារដែលបានបញ្ជូលគ្នារួចហើយ។ ក្រៅពីនេះអ្នកក៏អាចបញ្ជូលឯកសារ តាមទំព័រសេសឬគូរ។

merge_pdfsam

២ កាត់ឬទាញយកឯកសារ PDF

កម្មវិធីនេះអាចជួយកាត់ផ្តាច់ឯកសារ PDF តាមការកំណត់ទំព័រណាមួយចេញពីគ្នា ហើយក៏អាចទាញយក ឯកសារមួយផ្នែកណាមួយចេញពី ឯកសារដើមបានផងដែរ។

split

៣ បង្វិលឯកសារ PDF

អ្នកអាចបង្វិលពីលើទៅក្រោម ពីឆ្វេងទៅស្តាំឯកសារ PDF តាមរយៈទំព័រណាមួយ ឬឯកសារទាំងមូល។