វិធីផ្លាស់ប្តូរ ឯកសារPDF ទៅឬមកពី រូបភាព ជាមួយកម្មវិធី Imagemagick

Imagemagick គឺជាកម្មវីធីគ្រប់គ្រងរូបភាពឬឯកសារដែលអ្នកអាចយកមកប្រើដោយមិនបាច់ចំណាយថវិការទិញ។ Imagemagick មានមុខងារច្រើន តែអត្ថបទនេះពន្យល់តែពីរបៀបផ្លាស់ប្តូរ ឯកសារPDF ទៅឬមកពី រូបភាពតែប៉ុណ្ណោះ។  ជាធម្មតាអ្នកមិនអាចផុសឯកសារPDFនៅលើហ្វេសបុក (Facebook)បានដោយផ្ទាល់ទេ។ តែអ្នកផុសរូបភាព នៅលើហ្វេសបុកបាន។ ដូចនេះអ្នកត្រូវផ្លាស់ប្តូរឯកសារPDFទៅជារូបភាពជាមុនសិន មុននឹងផុសលើហ្វេសបុក។

នេះគឺជាឧទាហរណ៍មួយដែលអ្នកចាំបាច់ត្រូវដឹងពីរបៀបផ្លាស់ប្តូរ ឯកសារPDF ទៅជា រូបភាព។  តំបូងសូមទាញយក Imagemagick មកតំលើងនៅលើកុំព្យូទ័ររបស់អ្នកជាមុនសិន។

តំលើងជាមួយ Ubuntu

sudo apt-get install imagemagick

តំលើងជាមួយ Mac

brew install imagemagick

របៀបផ្លាស់ប្តូរពីឯកសារPDF ទៅជា រូបភាព

convert frompdf.pdf toimage.png

frompdf.pdf គឺជាឯកសារ PDF ដែលចង់ផ្លាស់ប្តូរ ឯ toimage.png គឺឈ្មោះឯកសាររូបភាពដែលអ្នកចង់រក្សាទុក។ ប្រសិនបើ ឯកសារ PDF មានច្រើនទំព័រ នោះរូបភាពនឹងត្រូវរក្សាទុកជា toimage-0.png toimage-1.png … ជាដើម។

របៀបផ្លាស់ប្តូរពី រូបភាពទៅជាឯកសារPDF

convert fromimage.png topdf.pdf

fromimage.png គឺជាឯកសាររូបភាពដែលចង់ផ្លាស់ប្តូរ ឯ topdf.pdf គឺឈ្មោះឯកសារ PDFដែលអ្នកចង់រក្សាទុក។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូររូបភាពច្រើន ទៅឯកសារតែមួយ PDF អ្នកអាចសរសេរឈ្មោះរូបភាព fromimage*.png ។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version