វិធី១០យ៉ាងប្រើសំរាប់ស្វែងរកជាមួយ Google អោយមានប្រសិទ្ធភាព
ម៉ាស៊ីនស្វែងរក Google ត្រូវបានគេនិយមប្រើប្រាស់សំរាប់ស្វែងរកព័ត៌មានឬឯកសារផ្សេងៗ នៅលើប្រព័ន្ធអុីនធឺណិត។ តែអ្នកប្រើភាគច្រើនមិនបានដឹងពីរបៀបស្វែងរកផ្សេងៗដែលអាចជួយអោយលទ្ធផលស្វែងរកបានចំគោលដៅ និងចំណេញពេលវេលា។ នៅក្នុងអត្ថបទនេះនឹងបង្ហាញពីរបៀបមួយចំនួន ដែលមានប្រយោជន៍ក្នុងការស្វែងរកព័ត៌មានឬឯកសារតាមរយៈ Google។
១ ស្វែងរកព័ត៌មាននៅក្នុងវេបសាយ
Facebook site:www.techfree.info
ឧទាហរណ៍ខាងលើគឺមានន័យថា ស្វែងរកជាមួយពាក្យ Facebook នៅក្នុងវេបសាយ www.techfree.info
២ ស្វែងរកតាមរយៈប្រភេទឯកសារ
Cambodia filetype:pdf
ឧទាហរណ៍ខាងលើគឺមានន័យថា ស្វែងរកជាមួយពាក្យ Cambodia នៅក្នុងឯកសារប្រភេទ PDF។
៣ ចង់ដឹងពីអត្ថន័យរបស់ពាក្យណាមួយ
Sweet definition
ឧទាហរណ៍ខាងលើគឺមានន័យថា អ្នកចង់ដឺងពីអត្ថន័យរបស់ពាក្យ Sweet។ បើចង់ដឹងពីអត្ថន័យរបស់ពាក្យណាមួយ គ្រាន់តែសរសេរពាក្យនឹង រួចសរសេរពាក្យ definition។
៤ ចង់បកប្រែពីភាសាមួយទៅភាមួយទៀត
translate english to khmer
Google នឹងបង្ហាញផ្ទាំងមួយដែលអាចអោយអ្នកបកប្រែពីភាសាអង់គ្លេសទៅភាសាខ្មែរនៅលើលទ្ធផលអត្ថបទ ស្វែងរក។
៥ ស្វែងរកព័ត៌មានដែលត្រូវនឹងពាក្យទាំងស្រង់
"What is Information System"
ឧទាហរណ៍ខាងលើគឺមានន័យថា ស្វែងរកអត្ថបទណាដែលត្រូវនឹងពាក្យ What is Information System។
៦ ស្វែងរកព័ត៌មានណាត្រូវនឹងពាក្យណាមួយ តែលើកលែងពាក្យណាមួយ
MySQL -php
មានន័យថាស្វែងរកអត្ថបទណាមានពាក្យ MySQL តែមិនមានពាក្យ php ។ សញ្ញា – មានន័យមិនរាប់បញ្ជូល។
៧ ស្វែងរកព័ត៌មានតាមទីតាំង
allintitle:Cambodia
ស្វែងរកអត្ថបទណាដែលចំណងជើងមានពាក្យ Cambodia។
allintext:Cambodia
ស្វែងរកអត្ថបទណាដែលអត្ថបទសង្ខេបមានពាក្យ Cambodia។
allinurl:Cambodia
ស្វែងរកអត្ថបទណាដែល URL មានពាក្យ Cambodia។
៨ ផ្លាស់ប្តូរខ្នាត ឬ អាត្រាប្តូរប្រាក់
second to minute
ឬ
yen to dollar
៩ ស្វែងរកទូរស័ព្ធដែលបាត់
I lost my phone
១០ ស្វែងរកចាប់ពី ដល់
cambodia gdp growth 1994..2016
ឧទាហរណ៍ខាងលើគឺមានន័យថា ស្វែងរក cambodia gdp growth ដែលមានចាប់ពី 1994 ដល់ 2016។