វិធីពិនិត្យមុនផ្សព្វផ្សាយ ឬបិទរាល់អត្ថបទដែលអ្នក ដ៏ទៃសរសេរលើទំព័រ Facebook របស់អ្នក

ជាធម្មតាហ្វេសបុក (Facebook) អនុញ្ញាតអោយអ្នកដែលជាមិត្តនៅលើហ្វេសបុក អាចសរសេរនៅលើទំព័រ (ដែលហៅថា Timeline) របស់អ្នកបាន ឬ Tag រូបអ្នកនៅលើរូបថតឬអត្ថបទផ្សេងៗហើយរូបថតឬអត្ថបទទាំងនោះនឹងបង្ហាញនៅ ទំព័រហ្វេសបុកផ្ទាល់របស់អ្នក។ ការអនុញ្ញតអោយធ្វើដូចនេះអាចបង្កបញ្ហាផ្សេងៗដូចជា  ការផុស បង្ហោះ Tag អត្ថបទឬរូបថតមិនល្អឬមិនពាក់ព័ន្ធ ដែលជារំខាន និងធ្វើអោយទំព័រហ្វេសបុករបស់អ្នកមានភាពរញ៉េរញ៉ៃ។ អត្ថបទនេះនឹងបង្ហាញពីវិធីពិនិត្យរាល់អត្ថបទឬរូបថតដែលផុសដោយមិត្តនៅលើហ្វេសបុកមុននឹងផ្សព្វផ្សាយឬបិទមិនអោយអ្នកដ៏ទៃសរសេរលើទំព័រហ្វេសបុករបស់អ្នកតែម្តង។

ការកំណត់នៅលើកុំព្យូទ័រ

facebookwallpost1

(រូបទី១)

តំបូងចុចលើរូបកូនសោ បន្ទាប់មកទៀតចុចលើ “See More Setting” រួចហើយ ចុចលើអក្សរ “Timeline and Tagging”

facebookwallpost3

(រូបទី២)

ពេលនេះអ្នកមានជំរើសពីរ៖ ជំរើសទី១ គឺសំរេចមិនឱ្យអ្នកដ៏ទៃផុសឬបង្ហោះនៅលើទំព័រហ្វេសបុករបស់អ្នកតែម្តង និងជំរើសទី២គឺរាល់ការ Tag រូបអ្នកដោយមិត្តនៅលើហ្វេសបុកគឺត្រូវឆ្លងកាត់ការពិនិត្យរបស់អ្នកសិនមុននឹងផ្សព្វផ្សាយ។ បើជ្រើសរើស ជំរើសទី១ សូមមើលរូបទី៣ ហើយជ្រើសរើសយក “Only Me”។ តែបើជ្រើសរើស ជំរើសទី២ សួមមើលរូបទី៤ ហើយចុចលើ “Enabled”។

facebookwallpost2

(រូបទី៣)

facebookwallpost4

(រូបទី៤)

ការកំណត់នៅលើទូរស័ព្ទដៃ

សូមចុចនៅកន្លែងលេខ១ រូចហើយទាញទៅក្រោមបំផុតនោះអ្នននឹងឃើញ “Account Settings”។ ចំពោះរូបភាពផ្សេងទៀតគឺពន្យល់ដូចខាងលើ។

Screenshot_2016-06-30-18-49-24Screenshot_2016-06-30-18-49-55Screenshot_2016-06-30-18-50-52Screenshot_2016-06-30-19-24-54Screenshot_2016-06-30-19-25-05

Save