ដើម្បី​បង្កើតវេបសាយ (Website) ត្រូវធ្វើដូចម្តេចខ្លះ?

បច្ចុប្បន្នវេបសាយ (Website)ដើរតួនាទីសំខាន់ណាស់ក្នុងការជួយផ្សព្វផ្សាយពីផលិតផល សេវាកម្ម ឬព័ត៌មានផ្សេងៗរបស់ប្រទេស ក្រសួង ក្រុមហ៊ុន អង្គការ ស្ថាប័ននានានៅតាមបណ្តាយអ៊ីធឺណិត (Internet)។ វេបសាយគឺជាកន្លែងមួយដែលអាចអោយអតិថិជនឬអ្នកប្រើប្រាស់នៅលើពិភពលោកចូលមកយកព័ត៌មានផ្សេងៗបានយ៉ាងងាយស្រួល។ ដូចនេះការមានវេបសាយគឺជារឿងចាំបាច់នៅក្នុងសម័យកាលបច្ចុប្បន្ន។ អត្ថបទនេះនឹងពន្យល់ថាតើដើម្បីបង្កើត វេបសាយមួយត្រូវធ្វើអ្វីខ្លះ? ហើយត្រូវការចំណេះដឹងអ្វីខ្លះ?

ឈ្មោះដមែន (Domain Name)
គឺជាអាស័យដ្ឋានរបស់វេបសាយ។ បើប្រៀបធៀបជាមួយនឹងគេហដ្ឋាន វាគឺជាអាសយដ្ឋានរបស់គេហដ្ឋានដែលមានតែមួយគត់នៅលើពិភពលោក។ ឈ្មោះដែនគឺមានទ្រង់ទ្រាយដូចជា techfree.info google.com yahoo.com ជាដើម។ អ្នកអាចទិញឈ្មោះដែនពីក្រុមហ៊ុនជាច្រើននៅលើពិភពលោក។ ខាងក្រោមគឺជាក្រុមហ៊ុនមួយចំនួនដែលអ្នកអាចស្វែងរកទិញឈ្មោះដែនបាន។
Domain.com   NameCheap  Godaddy

Hosting
គឺកន្លែងសំរាប់ទុកដាក់ទិន្នន័យវេបសាយរបស់អ្នក។ Hosting គឺជាផ្ទះដែលអ្នកប្រើអ៊ីនធឺណិតនៅលើពិភពលោកអាចចូលមកទាញយកព័ត៌មានផ្សេងៗមកមើល។ លោកអ្នកអាចទិញសេវាកម្ម Hosting នេះពីក្រុមហ៊ុនខាង Hosting ក្រោមបាន។
Dreamhost  eUKhost  1&1 Internet Liquid Web  (IS) Interserver

កំណត់ព័ត៌មាន Name Server
ព័ត៌មានName Serverគឺជាព័ត៌មានសំរាប់ប្រាប់ថាតើឈ្មោះដែនមួយនេះមានកន្លែងទុកទិន្នន័យនៅកន្លែងណា។ នៅពេលអ្នកទិញសេវាកម្ម Hosting នោះក្រុមហ៊ុន Hosting នោះនឹងប្រាប់ព័ត៌មាន Name Server មកអ្នក។ ហើយអ្នកយកព័ត៌មាននេះទៅកំណត់នៅក្រុមហ៊ុនដែលអ្នកបានទិញឈ្មោះដែន។ ព័ត៌មាន Name Server មានទ្រង់ទ្រាយដូចជា ns1.mynameserver.com ns2.mynameserver.com ជាដើម។

FTP
គឺជាកម្មវិធីដែលអ្នកត្រូវប្រើដើម្បីបញ្ជូនទិន្នន័យវេបសាយពីកុំព្យូទ័ររបស់អ្នកទៅកាន់ Hosting ដែលអ្នកបានទិញ។ ខាងក្រោមគឺជាឈ្មោះកម្មវីធីមួយចំនួនដែលគេនិយមប្រើ។ ក្រុមហ៊ុន Hosting នឹងប្រាប់អ្នកពីព័ត៌មាន FTP នេះ។
FileZilla WinSCP

HTML or Content Management System (CMS)
តើត្រូវបង្កើតទិន្នន័យវេបសាយយ៉ាងម៉េច? ទិន្នន័យវេបសាយត្រូវបង្កើតដោយប្រើបច្ចេកទេស HTML ។ តែបើអ្នកមិនចេះ HTML នោះអ្នកអាចប្រើប្រាស់កម្មវិធីCMSណាមួយដើម្បីជួយបង្កើតទិន្នន័យវេបសាយ ដោយមិនទាមទារចំណេះដឹងខាងសរសេរកម្មវិធីកុំព្យូទ័រ។ ខាងក្រោមគឺកម្មវិធីCMSមួយចំនួនដែលគេនិយមប្រើ៖
WordPress Joomla Drupal