Sitemap គឺជាបណ្តុំព័ត៌មានសំរាប់ប្រាប់ម៉ាស៊ីនស្វែងរក(Search Engine) ដូចជា Google Yahoo Bing Ask ជាដើម ពីគេហទំព័រណាមួយ។ ម៉ាស៊ីនស្វែករកអាចស្វែងរក អត្ថបទភ្ចាប់(Links) បានងាយស្រួលតាមរយៈព័ត៌មាននៅក្នុងឯកសារ Sitemap ហើយម្ចាស់គេហទំព័រក៌អាចប្រាប់ម៉ាស៊ីនស្វែងរកអំពី អត្ថបទភ្ចាប់ថ្មីៗតាមរយះឯកសារ Sitemap នេះដែរ។
ឯកសារ Sitemap ត្រូវមានអត្ថន័យដូចខាងក្រោម៖
<loc>
គឺអាស័យដ្ឋានទំព័រ។ <lastmod>
កាលបរិច្ឆេតផ្លាស់ប្តូររបស់ទំព័រ។ <changefreq>
បង្ហាញពីភាពញឹកញាប់នៃទំព័រដែលបានផ្លាស់ប្តូរ។ តំលៃរបស់ <changefreq>
អាចកំណត់ជា always ឬ hourly ឬ daily ឬ weekly ឬ monthly ឬ yearly ឬ never។ <priority>
សំរាប់កំណត់អទិភាពរបស់ទំព័រ ហើយតំលៃរបស់វាអាចកំណត់បានពី 0.0 ដល់ 1.0។
លក្ខខណ្ឌនៃឯកសារ Sitemap
- ទំហំឯកសារ Sitemap មិនត្រូវធំជាង 10MB។
- អាស័យដ្ឋានទំព័រទាំងអស់នៅក្នុងឯកសារ Sitemap មិត្រូវលើសពី 50,000 URLs។
កន្លែងសំរាប់បញ្ជូនឯកសារ Sitemap ទៅកាន់ម៉ាស៊ីនស្វែងរក
- Google (http://www.google.com/webmasters/tools/ping?sitemap=)
- Yahoo (http://developer.yahoo.com/search/siteexplorer/V1/ping.html)
- Bing (http://www.bing.com/webmaster/ping.aspx?siteMap=)
- Ask (http://submissions.ask.com/ping?sitemap=)