ខាងក្រោមគឺជា Command មួយចំនួនដែលគេនិយមប្រើនៅលើប្រព័ន្ធប្រតិបត្តិការ Linux៖
1. ls ប្រើសំរាប់បង្ហាញឯកសារ (File) និង ថតផ្ទុកឯកសារ (Folder)
មានជំរើសជាច្រើន (Options) ដែលអាចប្រើជាមួយ Command នេះបានដូចជា ls -l (បង្ហាញទាំងអស់) ls -lh (បង្ហាញជាមួយទំហំឯកសារ) ls –color=auto (បង្ហាញជាមួយពណ៌) ជាដើម។
2. cp ប្រើសំរាប់ចំលងឯកសារ (File) ពីកន្លែងមួយទៅកន្លែងមួយទៀត
ឧទាហរណ៍៖ cp file1 file2។
3. mv ប្រើសំរាប់ផ្ទេរឯកសារ (File) ពីកន្លែងមួយទៅកន្លែងមួយទៀត
ឧទាហរណ៍៖ mv file1 file2។
3. tar ប្រើសំរាប់បង្រួមនិងពង្រីកឯកសារ (File)
tar cvf archive_name.tar dirname ប្រើសំរាប់បង្រួមឯកសារទាំងអស់នៅក្នុងថតឯកសារ dirname ដោយរក្សាទុកឈ្មោះជា archive_name.tar និង tar xvf archive_name.tar ប្រើពង្រីកឯកសារដែល បានបង្រួមមកសភាពដើមវិញ។
4. pwd ប្រើសំរាប់បង្ហាញទីតាំងដែលកំពុងស្ថិតនៅបច្ចុប្បន្ន
ឧទាហរណ៍៖ pwd។
5. cd ប្រើសំរាប់ផ្លាស់ប្តូរទីតាំងពីកន្លែងមួយទៅកន្លែងមួយទៀត
ឧទាហរណ៍៖ cd /home។
6. free ប្រើសំរាប់បង្ហាញពីស្ថានភាពប្រើប្រាស់ Memory
ឧទាហរណ៍៖ free។
7. top ប្រើសំរាប់បង្ហាញពីស្ថានភាពកម្មវិធីដែលកំពុងដំណើរការកំរិតខ្ពស់
ឧទាហរណ៍៖ top។
8. ps ប្រើសំរាប់បង្ហាញពីស្ថានភាពកម្មវិធីដែលកំពុងដំណើរការ
ឧទាហរណ៍៖ ps -ef | more។
9. df ប្រើសំរាប់បង្ហាញពីស្ថានភាពរបស់ Disk
ឧទាហរណ៍៖ df -h។
10. rm ប្រើសំរាប់លុបឯកសារ
ឧទាហរណ៍៖ rm file1។
11. kill ប្រើសំរាប់បិទកម្មវិធីដែលកំពុងដំណើរការណាមួយ
ឧទាហរណ៍៖ kill -9 3245 ដែល 3245 គឺជា PID។ PID អាចរកបានតាមរយៈ top ឬ ps Command ។
12. wget ប្រើសំរាប់ទាញយកឯកសារ (File)
ឧទាហរណ៍៖ wget URL។